ព័ត៌មានអន្តរជាតិ

បក្សប្រឆាំងធំរបស់កូរ៉េខាងត្បូង បង្កើនសម្ពាធឲ្យលោកស្រីប្រធានាធិបតីចុះចេញពីតំណែង

សេអ៊ូលៈ មន្រ្តីមកពីគណបក្សប្រឆាំងធំរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានបង្កើនការដាក់សម្ពាធទៅលើលោកស្រីប្រធានាធិបតី ផាក គឿនហេ ឲ្យចុះចេញពីតំណែង ជុំវិញរឿងអាស្រូវពុករលួយដ៏មានឥទ្ធិពលពាក់ព័ន្ធនឹងមនុស្សជំនិតខ្លួនឯង ជាងនេះទៅទៀតមន្រ្តីបក្សប្រឆាំងទាំងនោះ បានប្តេជ្ញាថា នឹងចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេស ដើម្បីទំលាក់លោកស្រី។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា លោក Moon Jae-in អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាាំងធំកូរ៉េខាងត្បូង បានសន្យាថា នឹងអនុវត្តចលនាប្រឆាំងនឹងលោកស្រី ផាក ដោយលោកថា នឹងបន្តរហូតដល់លោកស្រីប្រធានាធិបតី ព្រមចុះចេញដោយគ្មានលក្ខណ្ឌ៕

aen20161115010100315_01_i

មតិយោបល់