ព័ត៌មានជាតិ

ឃាត់រថយន្តដឹកឈើខុសច្បាប់១គ្រឿង នៅស្រុកស្នួល

ក្រចេះ: កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបបានរថយន្តដឹកឈើប្រណីតប្រភេទនាងនួន ធ្នង់ ១គ្រឿងម៉ាក navara ពណ៌ទឹកប្រាក់ កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិក្បាលស្នួល ស្រុកស្នួល ខេត្តក្រចេះ (ចំណុចតារាងបាល់មុខសាលាស្រុក)។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ថដែលដឹកឈើខុសច្បាប់នេះ បានចេញដំណើរពីចំណុចភូមិកោះខ្ញែរ ឃុំអូរគ្រឿង ស្រុកសំបូរ ខេត្តក្រចេះ ហើយបានដឹកជញ្ជូន ឈើប្រណីតជារៀងរាល់ថ្ងៃ ពុំដែលបង់លុយឲ្យសមត្ថកិច្ចតូចតាចនៅតាមដងផ្លូវ ដោយយកឈ្មោះអ្នកធំនៅក្នុងខេត្តធ្វើជាខ្នងបង្អែកដើម្បីគំរាមអ្នកតូចតាចនៅតាមដងផ្លូវ។ ដូច្នេះហើយ ទើបអ្នកនៅលើដងផ្លូវ សហការគ្នា នៅពេលរថយន្ដចេញដំណើរ ក៏ទូសព្ទបណ្ដាក់ៗគ្នារហូត ឈានដល់រាយការណ៍ទៅកម្លាំងផ្ទៃប្រទេស ចាប់ឃាត់រថយន្ដនោះតែម្ដង ខណ:នោះម្ចាស់រថយន្ដ បានរត់គេចខ្លួនបាត់។ សមត្តកិច្ចបានបន្តថា រថយន្តដែលដឹកឈើខុសច្បាប់នេះ ត្រូវបានគេស្គាល់ថាជារបស់ឈ្មោះ ឈី នៅភូមិកោះខ្ញែរ។

បច្ចុប្បន្ន រថយន្តត្រូវបានកម្លាំងសមត្ថកិច្ចយករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈីស្រុកស្នួលដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ឃាត់រថយន្តដឹកឈើ

ឃាត់រថយន្តដឹកឈើ

ឃាត់រថយន្តដឹកឈើ

ឃាត់រថយន្តដឹកឈើ

មតិយោបល់