ព័ត៌មានអន្តរជាតិ

អតីតប្រធានអង្គណាតូ ០២រូប អំពាវនាវឲ្យមានកិច្ចប្រជុំវិសាមញ្ញ ជាមួយដូណាល់ ត្រាំ ឲ្យបានឆាប់

បរទេសៈ អតីតប្រធានអង្គការណាតូ ០២រូប បានអំពាវនាវឲ្យមានកិច្ចប្រជុំវិសាមញ្ញឆាប់ៗ ក្រោយពីលោក ដូណាល់ត្រាំ ចូលកាន់តំណែង ដើម្បីបញ្ជាក់ទៅសម្ព័ន្ធមិត្តថា សហរដ្ឋអាម៉េរិក នៅតែត្រូវការការពាររបស់ពួកគេ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា អតីតប្រធានអង្គការណាតូ គឺលោក Anders Fogh Rasmussen និងលោក Jaap de Hoop Scheffer ក៏បានព្រមានប្រឆាំងនឹងប្រធានាធិបតីដែលទើបជាប់ឆ្នោតរបស់អាម៉េរិករូបនេះ ចំពោះការបង្កើតឡើងនូវកិច្ចព្រមព្រៀងបែបប្រញាប់ប្រញាល់មួយ ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដែលនឹងផ្តល់តំបន់ គ្រីមៀ និងតំបន់ភាគខាងកើតអ៊ុយក្រែន ឲ្យក្លាយជាតំបន់ដែនឥទ្ធិពលក្រោមការគ្រប់គ្រងរបស់រុស្ស៊ី៕

3939

មតិយោបល់