ព័ត៌មានជាតិ

Update៖ ដេកជាមួយប្តីដើមដើម្បីបានលុយយកទៅសងប្តីចុង

ភ្នំពេញ: ស្ត្រីម្នាក់វ័យ៣៥ឆ្នាំ បានដើរផង រត់ផង យំផង បំណងមកលោតទឹកនៅស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិតនោះ តែបានមិនសម្រេចដូចបំណងត្រូវបានកងរាជអាវុធហត្ថខណ្ឌ និងប្រជាការពារខណ្ឌជ្រោយចង្វារ ដែលប្រចាំការនៅគោលដៅគល់ស្ពាននោះ បានចាប់ឃាត់សួរនាំទើបដឹងថាដោយសារតែគាត់ញៀនល្បែងខ្លាំងពេកគ្មានលុយស្រង់ដើម គ្មានលុយយកទៅសងប្តីក្រោយ និងដោយសារមកដេកផ្ទះសំណាក់ជាមួយប្តីមុនលួងលោមឲ្យរកលុយមិនបាន ព្រោះតែយកលុយពីប្តីក្រោយទៅលេងល្បែងកាស៊ីណូនៅបាវិត ចាញ់ខ្ទេចគ្មានសល់។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចស្ពានជ្រោយចង្វារថ្មី ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីដែលញៀនល្បែងនោះឈ្មោះ ហេង រី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិស្វាយតាណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ចំណែកឯប្តីក្រោយមានឈ្មោះ សៀ គល់ អាយុ៣៤ឆ្នាំ មុខរបរជាងដែក រស់នៅជាមួយគ្នា រីឯប្តីមុនឈ្មោះ ភុំ អ៊ុន អាយុ ៥៨ឆ្នាំ មុខរបរអតីតមន្ត្រីពន្ធដានៅបាវិត រស់ភូមិកំពង់ភ្នំ ឃុំលើកដែក ខេត្តកណ្តាល។

ស្ត្រីញៀនល្បែងបានឲ្យដឹងថា ខ្លួនបានយកប្តីមុនកាលពី១០ឆ្នាំមុន ហើយចំណងដៃស្នេហ៍រវាងពួកគាត់ទាំង២នាក់ទទួលបានកូន១ ហើយការរស់ក៏មិនសូវចុះសម្រុងនឹងគ្នា ដោយសារតែប្តីមុនមិនបាននាំគ្នារកស៊ីអីទេ គិតតែនាំលេងល្បែង ទីបំផុតក៏រលាយទ្រព្យសម្បត្តិហិនហោចអស់គ្មានសល់។ ក្រោយមកពួកយើងទាំង២នាក់ក៏ចាប់ផ្តើមបែងចែកផ្លូវគ្នាកាលពី៨ខែមុន ហើយនាងក៏មានប្តី១ទៀតដែលរស់នៅស្រុកជាមួយគ្នា ដោយប្តីក្រោយគាត់ប្រកបរបរជាជាងដែក។

ស្ត្រីខាងលើបានបន្តទៀតថា កាលពីមុនបុណ្យអុំទូក ខ្លួនបានយកលុយប្តីជាង៣០០ដុល្លារ ទៅលេងល្បែងនៅកាស៊ីណូក្រុងបាវិត ហើយក៏ចាញ់ខ្ទេចអស់គ្មានសល់មិនដឹងបានលុយឯណាយកទៅសងប្តីក្រោយ ក៏ទូរសព្ទ័ហៅប្តីមុនទៅដេកផ្ទះសំណាក់ ដើម្បីលួងលោមប្តីមុនឲ្យរកលុយទៅស្រង់ដើម ដោយឲ្យប្តីមុនយកម៉ូតូរបស់កូនទៅបញ្ចាំតែកូនមិននៅ ទើបគ្មានលុយឲ្យនាង ហើយនាងខឹងក៏រត់ទៅលោតទឹកសម្លាប់ខ្លួន តែត្រូវប្តីតាមឃាត់ដោយឲ្យម៉ូតូឌុបនាងទៅដាក់បេនឡាន ដើម្បីជិះឡានទៅផ្ទះវិញ តែនាងមិនទៅរត់មកលោតទឹកម្តងទៀត ក៏ត្រូវកងរាជអាវុធហត្ថខណ្ឌ និងប្រជាការពារខណ្ឌជ្រោយចង្វារ ឃាត់យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ហើយណែនាំឱ្យសាច់ញាតិមកយកត្រឡប់ទៅផ្ទះវិញ៕

លោតទឹក

លោតទឹក

លោតទឹក

លោតទឹក

លោតទឹក

លោតទឹក

លោតទឹក

មតិយោបល់