ព័ត៌មានជាតិ

រថយន្តសាំយ៉ុង១គ្រឿង លោតឆ័ត្រដឹកឈើប្រណីតត្រូវបានសមត្ថកិច្ចអាវុធហត្ថ បង្ក្រាបបាននៅស្រុកកូនមុំ

រតនគិរី: រថយន្តសាំយ៉ុងពណ៍លឿងពាក់ស្លាកលេខភ្នំពេញ2Y.3495 ដឹកជញ្ជូនឈើប្រណិតប្រភេទឈើធ្នង់ប្រវែង ២,២ម៉ែត្រទទឹង២០x១៤ ត្រូវបានកម្លាំងអាវុធហត្ថ ស្នាក់ការ៧៨១ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកូនមុំ ដេញស្ទាក់ចាប់បាន។

បើតាមការឲ្យដឹងពីលោក អនុសេនីយ៍ឯក ផាត់ គឹមហួរ មេបញ្ជាការអាវុធហត្ថស្រុកក្របីជ្រុំទីស្នាក់ការ៧៨១ បានឲ្យដឹងថា រថយន្តម៉ាកសាំយ៉ុងខាងលើនេះធ្វើសកម្មភាពដឹកជញ្ជូនឈើជាយូមកហើយតែកម្លាំងរបស់លោកពុំចាប់អារម្មណ៍ ស្មានតែរថយន្តឈ្នួលដឹកឥវ៉ាន់ធម្មតា ចូលមកក្រុងបានលុងទើបឈានមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវេលាម៉ោង១០យប់ ឃើញរថយន្តសាំយ៉ុងខាងលើនេះបើកបរចេញពីភូមិច្រប ខេត្តស្ទឹងត្រែងតាមផ្លូវលំក្រាលក្រួសក្រហម មួយខ្សែឆ្ពោះមកខេតរ្តតនគិរី ឆ្លងកាត់មុខទីស្នាក់ការ៧៨១ ដោយមានការសង្ស័យសមត្ថកិច្ចក៍បានដេញតាមពីក្រោយនឹងស្ទាក់ចាំមុខ ដោយយករថយន្តមួយគ្រឿងនេះចតកណ្តាលស្ពានត្រង់ចំណុចទល់មុខទីស្នាក់ការស៉ីម៉ាក ទើបស្ទាក់ចាប់បាន ចំណែកម្ចាស់រថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នទាំងរថយន្តនិងវត្ថុតាង ត្រូវបានយកមកខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តតាមនីតិវិធី រីឯឈើទាំងនេះសមត្ថកិច្ចជំនាញពុំទាន់ធ្វើការវាស់វែងនៅឡើយទេ៕

photo_2016-11-20_19-18-35photo_2016-11-20_19-18-37photo_2016-11-20_19-18-39photo_2016-11-20_19-18-41photo_2016-11-20_19-18-43photo_2016-11-20_19-18-44

មតិយោបល់