ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងករណីឆក់កាប៉ូបពីនារីម្នាក់ មិនបានសម្រេច

ភ្នំពេញៈ នាវេលាម៉ោង១១:៤០នាទីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ មានករណីចោរឆក់កាប៉ូតនារីម្នាក់ តែមិនបានសម្រេច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនភ្លាមៗបាននៅនិងកន្លែង។
ជនរងគ្រោះ ឈ្មោះ ប៉ឹក ចាន់នី ភេទស្រី អាយុ២៥ឆ្នាំ មុខរបនិស្សិត ស្នាក់នៅភូមិព្រែលទាល់មានស្រុកកំណើត ភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គជ័យ ខេត្តកំពត។

ហេតុការណ៍នេះ កើតឡើងដោយយុវជន ២នាក់ ជិះម៉ូតូម៉ាកស៊ុយសូគីស្មាស ពាក់ស្លាកលេខតាកែវ 1s-3082 ធ្វើសកម្មភាពឆក់កាប៉ូបពីនារីម្នាក់ តែមិនបានសម្រេច ព្រោះនារីរងគ្រោះបានស្រែកឲ្យគេជួយ ក៏បង្កភាពភ្ញាក់ផ្អើរដល់ប្រជាពលរដ្ឋឡោមព័ទ្ធ រត់គេចខ្លួនមិនរួច ៕

photo_2016-05-02_12-01-09photo_2016-05-02_12-01-12

photo_2016-05-02_12-01-14
photo_2016-05-02_12-17-53

photo_2016-05-02_12-17-56photo_2016-05-02_12-17-57photo_2016-05-02_12-18-01photo_2016-05-02_12-18-02photo_2016-05-02_12-18-03

មតិយោបល់