ព័ត៌មានជាតិ

ចោរលួចកាច់ក ម៉ូតូ ម្នាក់ ប្រជាពលរដ្ឋ ចាប់ប្រគល់ជូនសមត្ថកិច្ច

កណ្តាល : ចោរលួចកាច់ករម៉ូតូម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បាន ក្រោយពីធ្វើសកម្មភាព កាលពីម៉ោង១០ព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកប៉ា.សំអិត អធិការស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ខុន ភារី ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំ កើតហេតុ និងជនសង្ស័យមានឈ្មោះ កា.សុភាពប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិចើតាង.ឃុំចើតាង ស្រុកបារាយខេត្តកំពង់ធំ។ វត្ថុតាងម៉ូតូយកបានមកវិញម៉ាកសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CK-8512។

លោកអធិការស្រុក បន្ដថា ចំពោះជនសង្ស័យខាងលើនេះ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនឡើងតុលាការចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-05-02_11-50-12 photo_2016-05-02_12-11-16 photo_2016-05-02_12-11-21

មតិយោបល់