ព័ត៌មានជាតិ

ឆក់កាបូបបានសម្រេច ត្រូវសមត្ថកិច្ចក្របួចបានសម្រេចដែរ

ភ្នំពេញ: ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាក iphon6plush ពីស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោស្ទាក់ចាប់បានភ្លាមៗ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុង សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជនីភ្នំពេញ។

ដោយមានការបញ្ជាផ្ទាល់ពីលោក វរសេនីយ៏ទោ ជឹម ស៊ីថា តាមវិទ្យុទាក់ទង បានដាក់កម្លាំងពួនស្ទាក់ចាប់ជនសង្ស័យបានភ្លាមៗ នៅចំណុចផ្លូវ៧មករា ភូមិក្រាំងតាផូ សង្កាត់សក់សំពៅ ខណ្ឌដង្កោ រាជនីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យខាងលើទី១មានឈ្មោះ អុំ សុធារ៉ា អាយុ១៧ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់សង្កោ ខណ្ឌដង្កោ
និងម្នាក់ទៀតមានឈ្មោះ យឹម ចិត្រា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់