ព័ត៌មានជាតិ

ជនដៃដល់សម្លាប់សង្សារ ប្លន់យកទ្រព្យសម្បត្តិ ត្រូវតុលាការសម្រេចឃុំខ្លួន

ភ្នំពេញ: ទីបំផុតតុលាការបានសម្រេចចេញដីកាឃុំខ្លួន ជនត្រូវចោទឈ្មោះ យ៉េន សុបញ្ញា ជាបណ្ដោះអាសន្នហើយនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

យោងតាមការបញ្ជាក់របស់លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ តាមទូរសព្ទថា នៅរសៀលថ្ងៃទី២១នេះ លោក អ៊ី ថាវរ: ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនជនត្រូវចោទឈ្មោះ យ៉េន សុបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ជាបណ្ដោះអាសន្ននៅពន្ធនាគារ ក្រោយពីលោក កែវ សុជាតិ តំណាងអយ្យការសម្រេចចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន លើជនរងគ្រោះជាសង្សារឈ្មោះ កែវ កញ្ញា ហៅ កូនមាន់ អាយុ១៩ឆ្នាំ មុខរបរ បម្រើការនៅក្លិបកម្សាន្ដ៥៥ យោងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ បើយោងតាមបទចោទប្រកាន់នេះ ជនត្រូវចោទអាចប្រឈមនឹងការផ្តន្ទាទោសអស់មួយជីវិត។

គួររំលឹកថា សាកសពនារីរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញរុំភួយ ហើយចេញជើងមកខាងក្រៅ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ក្រោយពីជនត្រូវចោទ រឹតកសម្លាប់កាលពីល្ងាចថ្ងៃទី១៥ ខែវិឆ្ឆិកា ឆ្នាំ២០១៦ នៅផ្ទះលេខ៤២C ក្នុងបុរីប៉េងហួត រួចហើយហើយដឹកសពតាមម៉ូតូស្កូពី របស់នារីរងគ្រោះយកទៅទម្លាក់ចោលនៅទីតាំងគំនរសំរាម៕

photo_2016-11-21_17-30-16

មតិយោបល់