ព័ត៌មានជាតិ

អ្នកប្រដាល់ កន ចន្ថា ចាប់បង្ខាំងសង្សារវាយសម្រាតធ្វើទារុណកម្ម

ភ្នំពេញៈ កីឡាករប្រដាល់ កន ចន្ថា ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវចាប់ខ្លួន បន្ទាប់ពីត្រូវបាននាងជាសង្សាររត់រួចពីការចាប់បង្ខាំងធ្វើទារុណកម្ម គម្រាមសម្លាប់និងព្យាយាមយកទូរសព្ទថតរូបអាក្រាតរបស់នាងថែមទៀត។

ហេតុការណ៍ដ៏ហួសចិត្តនេះ បានបង្កភាពភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានអាយុ២៥ឆ្នាំ មុខរបរជាកីឡាប្រដាល់សេរី ស្នាក់នៅផ្ទះជួល ក្រុម១៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ មានទីកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកឯនារីរងគ្រោះឈ្មោះ យ.ធ.រ អាយុ១៧ឆ្នាំ ជាបុគ្គលិកលក់សម្លៀកបំពាក់ឱ្យក្រុមហ៊ុនមួយនៅកោះពេជ្រ និងស្នាក់នៅជាមួយគ្នានៅបន្ទប់ជួលកើតហេតុខាងលើ។

នារីរងគ្រោះបានឲ្យដឹងថា នាងបានស្គាល់ជនសង្ស័យតាមរយៈការលេង ហ្វេសប៊ុកក្នុងរយៈពេល២ខែកន្លងមកឮដោយពួកគេបានមករស់នៅជាមួយគ្នាក្នុងបន្ទប់ជួលខាងលើ។ ប៉ុន្តែក្រោយមកក៏មានការរង្គុះរង្គើចំណងស្នេហា រហូតធ្វើឲ្យជនដៃដល់វាយធ្វើបាបនាងជាញឹកញាប់ព្រោះតែរឿងប្រច័ណ្ឌ។

នាងបន្តថា មុនកើតហេតុ២ថ្ងៃ ពួកគេបានឈ្លោះគ្នា ដោយជនសង្ស័យបានចាប់បង្ខាំងនាងទុកក្នុងបន្ទប់ជួលហើយបានយកកាំបិតបុ័ងតោគម្រាមអារក និងប្រើដងអំបោសឬស្សីវាយចំភ្លៅនាងជាដំណំ។ មិនតែប៉ុណ្ណោះគេថែមទាំងបាន យកកន្ត្រៃមកកាត់សក់នាងចោល រួចទាញផ្ដាច់សម្លៀកបំពាក់ដើម្បីយកទូរសព្ទដៃថតរូបភាពអាក្រាតកាយរបស់នាង ព្រមទាំងយកប្រដាប់លុញឃ្លៀក ញ៉ត់ចូលប្រដាប់ភេទទៀតផង។

ប៉ុន្តែទំនងអំពើល្អជួយ គ្រាដែលជនសង្ស័យធ្វើទារុណកម្មឆ្អែតហើយ ក៏ចូលបន្ទប់ទឹក បានឱកាសឲ្យនាងរត់ចេញមកក្រៅបន្ទប់ជួល រួចបានស្រែកឱ្យគេជួយ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។

នេះមិនមែនជាលើកទី១ទេ ដែលជនសង្ស័យខាងលើ ធ្វើទារុណកម្មទៅលើគូស្នេហ៍ ត្បិតកន្លងមកធ្លាប់មាននារី ៤នាក់ទៅហើយ ដែលសុទ្ធតែមិនអាចទ្រាំនឹងការធ្វើបាបរបស់គេបាន ហើយរត់ចោល ខុសពីនារីរងគ្រោះចុងក្រោយដែលប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

កន ចន្ថាកន ចន្ថាកន ចន្ថាកន ចន្ថាកន ចន្ថាកន ចន្ថាកន ចន្ថាកន ចន្ថាកន ចន្ថាកន ចន្ថាកន ចន្ថាកន ចន្ថាកន ចន្ថាកន ចន្ថាកន ចន្ថា

មតិយោបល់