ព័ត៌មានជាតិ

ក្រុម​មេដឹកនាំ G-7 ដែល​បាន​ទៅទស្សនកិច្ច​តំបន់ Cornwall ត្រូវ​បាន​បង្កើត​ចេញ​ជា​រូបចម្លាក់ ​ដែល​សាងសង់​ពី​សំណល់​អេឡិចត្រូនិក

ជំនួប​កំពូល​ក្រុម​មេដឹកនាំ G-7 ដែល​បាន​ទៅទស្សនកិច្ច​តំបន់ Cornwall ត្រូវ​បាន​បង្កើត​ចេញ​ជា​រូបចម្លាក់ ​ដែល​សាងសង់​ពី​សំណល់​អេឡិចត្រូនិក​។

 

ដោយ​ដាក់​ឈ្មោះ​ថា ”Mount Recyclemore” ឈ្មោះ​រូបចម្លាក់​ត្រូវ​បាន​សាងសង់​នៅ​លើ​ភ្នំ Mount Rushmore នៅ​ក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​បាន​ជំនួស​ដោយ​រូប​អ្នក​នយោបាយ​ទាំង ​៧​រូបរួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson, លោក​ប្រធានាធិបតី​អាមេរិក Joe Biden និង​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel នៅ​ក្នុង​ចក្រភព​អង់គ្លេស​វិញ​។ រូបចម្លាក់​ដែល​បង្កើត​ចេញពី​ទូរស័ព្ទ​ដៃ កុំព្យូទ័រ និង​ម៉ាស៊ីន​បូម​ធូរ​លី​ចាស់ៗ មាន​គោលបំណង​បង្ហាញ​ពី​ការ​គំរាមកំហែង ​របស់​សំណល់​អេឡិចត្រូនិក​ដល់​បរិស្ថាន ខណៈ​មេដឹកនាំ​ទាំងនោះ​ត្រៀមពិភាក្សា​លើ​វិធីសាស្ត្រ ​បញ្ឈប់​បម្រែបម្រួល​អាកាសធាតុ​ និង​បង្កើត​ពិភពលោក​បៃតង​នា​ពេល​អនាគត​។​

លោក Steve Oliver វ័យ​ ៥០​ឆ្នាំ​ជា​សហ​ស្ថាបនិក ​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ទិញ និង​លក់​ទូរស័ព្ទ​ដៃ និង​គ្រឿង​អេឡិចត្រូនិក​ចាស់ៗ musicMagpie បាន​និយាយ​ថា លោក​សង្ឃឹមថា ​ស្នាដៃ​សិល្បៈ​នេះ​នឹង​ជួយ​លើកកម្ពស់​ការ​យល់​ដឹង​ ទាក់ទង​នឹង​បញ្ហា​សំណល់​អេឡិចត្រូនិក​ដែល​ជា​បញ្ហា​សកល​៕

 

មតិយោបល់