Lionel Messi អាចនៅមានឱកាសក្នុងការបំបែកកំណត់ត្រាកីឡាករស៊ុតចូលច្រើនជាងគេរបស់ Cristiano Ronaldo នៅវគ្គចែកពូលពានរង្វាន់ UEFA Champions League នេះ។
Messi គិតតាំង២គ្រាប់កាលពីយប់មិញនេះ បានធ្វើឱ្យរូបគេរកបាន៩គ្រាប់ហើយក្នុងរដូវកាលនេះ គិតត្រឹមវគ្គចែកពូល។ ស្របពេលដែលម្ចាស់កំណត់ត្រាស៊ុតចូលច្រើនជាងគេវគ្គចែកពូលនេះ គឺ Ronaldo ដែលធ្វើបានដល់ទៅ១១គ្រាប់ឯណោះកាលពីរដូវកាលមុន។
នេះសបញ្ជាក់ឱ្យឃើញថាខ្សែប្រយុទ្ធរបស់ក្រុម Barcelona នៅមានឱកាសនៅឡើយទេ ក្នុងការតាមទាន់ឬបំបែកកំណត់ត្រារបស់ Ronaldo ព្រោះនៅវគ្គចែកពូលនេះសល់១ប្រកួតទៀតទើបបញ្ចប់ ពោលគឺ Barcelona ត្រូវប៉ះ Borussia Monchengladbach នៅទឹកដី Camp Nou ផ្ទាល់តែម្ដង៕
មតិយោបល់