ព័ត៌មានជាតិ

ប៉ូលិស ក្របួចមុខសញ្ញាប៉ុនប៉ងប្លន់ប្រដាប់អាវុធ

កំពង់ធំៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត ឃាត់ខ្លួនមុនពេលដែលជនសង្ស័យរូបនោះប៉ុនប៉ងធ្វើសកម្មភាពប្លន់ប្រដាប់អាវុធនៅតាម ភូមិ ឃុំ ស្រុកមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម ព្រមទាំងដកហូតអាវុធប្រភេទK47 មួយដើម និងគ្រាប់មួយចំនួនផងដែរ។

មន្រ្តីនគរបាលព្រហ្មទណ្ឌនៃស្នងការខេត្តកំពង់ធំបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យដែលជាមុខសញ្ញាប្លន់ប្រដាប់អាវុធខាងលើនេះ គឺយោងតាម​ព័ត៌មានពីមូលដ្ឋានសម្ងាត់​ ដែលបានរាយការណ៍អំពីមុខសញ្ញា ប្លន់ប្រើប្រាស់អាវុធជាបន្តបន្ទាប់ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្ត។ ប្រតិបត្តិការនេះ ចាប់ផ្តើមតាំង​ពីម៉ោង​៧យប់​ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០១៦មក ដោយប្រើប្រាស់កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត​ សហការជាមួយកម្លាំងនគរបាល​ស្រុក​បារាយណ៍​ បានបើកកិច្ចប្រតិបត្តិការតាមបង្រ្កាបមុខសញ្ញាចោរ​ ដែលលាក់ទុកអាវុធ​ ប៉ុនប៉ងប្លន់នៅភូមិសាស្រ្ត​ ឃុំទំរីង​ ស្រុកសណ្តាន់​ និងក្នុងស្រុកចំការលើ​ ទឹក​ដីខេត្តកំពង់ចាម​ (ព្រោះ​វាបានសិក្សាភូមិសាស្រ្តទាំងពីរនេះរួចហើយ)​។

ប្រភពខាងលើបានឲ្យដឹងទៀតថា នៅម៉ោង៧និង៤០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០១៦​ កម្លាំងនគរបាល​ចាប់បានមុខសញ្ញានេះ ដែលមានឈ្មោះ​ សឿក​ ប៉ាង​ ប្រុសអាយុ​៤៥​ឆ្នាំ​ ទីលំនៅៗភូមិ​ ពង្រលីង​ ឃុំក្រវ៉ា​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ។ ហើយការចាប់ខ្លួនជនខាងលើនេះ នៅចំណុចតាមផ្លូវលំភូមិតាពៅ ឃុំគគីរធំ ជាប់ប្រទល់ឃុំក្រវា និងគគីធំ។ ហើយការចាប់ខ្លួននេះ ក្រោយពីជនខាងលើបានទៅរស់នៅ ធ្វើចំការនៅតំបន់​តាសោម​ ស្រុកអន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ​ ទើបត្រឡប់មកវិញបានប្រហែល​២-៣​ ខែប៉ុណ្ណោះ​។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រៅពីការចាប់ខ្លួន គឺដកហូតវត្ថុតាងរួមមាន អាវុធ​ AK47 ស័្វយ​បត់​១​ដើម លេខ​រលប់ បង់​១ ​គ្រាប់​៤២គ្រាប់​ ផលិតនៅប្រទេសចិន។​ ហើយអាវុធ​នេះ​ ជនសង្ស័យអះអាងថា បានទិញមកពីស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការតាមនីតីវិធីច្បាប់៕

ជនសង្ស័យប្លន់ប្រដាប់អាវុធជនសង្ស័យប្លន់ប្រដាប់អាវុធជនសង្ស័យប្លន់ប្រដាប់អាវុធជនសង្ស័យប្លន់ប្រដាប់អាវុធphoto_2016-11-25_16-42-19photo_2016-11-25_16-42-21photo_2016-11-25_16-42-22

មតិយោបល់