ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គ្រឿងញៀនជាងកន្លះតោន និងទ្រព្យសម្បត្តិប្រមាណ ១.៥០០ លានបាត ត្រូវរឹបអូស

ថៃ: ជនសង្ស័យ០៩ នាក់ ជាប់ពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀនដ៏ធំមួយ ត្រូវបានចាប់ខ្លួន កាលពីម្សិលមិញ បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពជួញដូរថ្នាំញៀនប្រភេទម៉ាទឹកកកកន្លះតោន នៅសង្កាត់ Hat Yai ក្នុងខេត្ត Songkhla ប្រទេសថៃ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០១៦។

ថ្លែងនៅក្នុងសន្និសីទកាសែតមួយ ការិយាល័យបង្ក្រាបគ្រឿងញៀន បានប្រកាសប្រាប់ពីអត្តសញ្ញាណជនសង្ស័យ ទាំងនោះ រួមមានទី១-ឈ្មោះ Seksan Inthalaeng ភេទប្រុស អាយុ ២៦​ឆ្នាំ ទី២-ឈ្មោះ Anucha Klongsungnoen អាយុ ២២ឆ្នាំ ទី៣-ឈ្មោះ Ekkaluck Daengsungnoen អាយុ ២៤ឆ្នាំ ទី៤-ឈ្មោះ Asaha Awae អាយុ២៤ ឆ្នាំ ទី៥-ឈ្មោះ Eleeya Bin វ័យ ៣០ឆ្នាំ ទី៦-ឈ្មោះ Kannikar Wowwaew ភេទស្រី អាយុ 35 ឆ្នាំ និងទី៧-ឈ្មោះ Surattana Jetbut ភេទស្រី អាយុ៣០ឆ្នាំ ខណ:ជនសង្ស័យពីនាក់ផ្សេងទៀត មិនទាន់ត្រូវបានខាងប៉ូលិសបញ្ជាក់ពីអត្តសញ្ញាណនោះទេ។

ប្រធានប៉ូលិសថ្នាក់ជាតិថៃ លោក Chalermkiat Sriworakan បានប្រាប់អ្នកកាសែតថា ពួកគេបានរឹបអូសយកម៉ាទឹកកកជាង ៥០០គីឡូ ក្នុងនោះមានវត្ថុតាងផ្សេងទៀតដូចជា រថយន្តធន់ធំ ដែលប្រើសម្រាប់លាក់ និងដឹកជញ្ជូនថ្នាំញៀន រថយន្ត៤គ្រឿង ទូរស័ព្ទដៃ ២០ គ្រឿង អាវុធជាច្រើនដើម និងទ្រព្យសម្បត្តិផ្សេងទៀត ដែលមានតម្លៃជាង ១.៥០០ លានបាត៕

មតិយោបល់