ព័ត៌មានជាតិ

ត្រូវរង្វាន់ស្រាប៊ៀរហ្គែនស្បឺត ជាង១ពាន់ដុល្លារ!.. ម្នាក់ស្លាប់ ម្នាក់របួសធ្ងន់

ព្រះសីហនុ: តាមការឲ្យដឹងពីសមត្ថកិច្ច បានឲ្យដឹងថាមាន កាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ មានបុរសម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរបួសធ្ងន់ ក្រោយជិះម៉ូតូដួលនៅផ្លូវចំណោយលោកយាយ ម៉ៅ ក្នុងក្រុងព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួចហើយនោះ ក៏រកឃើញកំប៉ុងស្រាប៊ៀរហ្គែនស្បឺត មួយកំប៉ុង ដែលត្រូវរង្វាន់ ១៥០០ដុល្លារនៅជាប់នឹងខ្លួនជនរងគ្រោះ ហើយករណីនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវនៅជ្រាវនៅឡើយ ៕

មតិយោបល់