ព័ត៌មានអន្តរជាតិ

បុកទៀតហើយនៅថៃ! ស្លាប់ ៤ នាក់ និងរបួសមួយចំនួន

ថៃ: តាមមន្រ្តីប៉ូលិសក្នុងតំបន់ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា មនុស្ស ៤នាក់ ត្រូវបានស្លាប់ និងមួយចំនួនទៀត បានរងរបួស នៅពេលដែលរថយន្តមួយគ្រឿង បានបុកដើមឈើមួយដើម រួចធ្លាក់ចូលក្នុងប្រឡាយ បណ្តាលផ្ទុះឆេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧។

ហេតុការណ៍នេះ បានកើតឡើងនៅបង្គោលគីឡូម៉ែត្រលេខ ១០១ នៅផ្លូវលេខ ៣០៤ ក្នុងស្រុក Sarakham នៃខេត្ត Chachoengsao។ បើតាមប៉ូលិស បាននិយាយថា រថយន្តបង្កហេតុ ម៉ាក Mercedes-Benz ពាក់ស្លាកលេខ បាងកក ១ខ ៣៥២ ដែលបានដឹកមនុស្សជាច្រើននាក់ បន្ទាប់ពីរអិលធ្លាក់ចេញពីផ្លូវ។

ខណ:នេះដែរ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នេះ ចំណែកឯជនរងគ្រោះ ត្រូវបានគេដឹកទៅកាន់មន្ទីពេទ្យនៅក្បែរនោះ៕

មតិយោបល់