ចិន: ព្យុះទីហ្វុង Nida បានវាយប្រហារនៅភាគខាងត្បូងតំបន់ស្វយ័តក្វាងស៊ីចុង ប្រទេសចិន កាលពីរសៀលថ្ងៃអង្គារ៍ បន្ទាប់ពីធ្វើឱ្យបាក់ដីនៅម៉ោង ៣និង៣៥នាទីព្រឹក នៅក្នុងទីក្រុង Shenzhen នៅជិតខេត្ត Guangdong។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី០២ សីហា ឆ្នាំ២០១៦នេះ។
Nida បានសម្រុកចូលក្វាងស៊ីតាមរយៈទីក្រុង Wuzhou ប្រហែលម៉ោង ៥រសៀល ហើយវាបានផ្លាស់ទីទៅកាន់ភាគពាយ័ព្យនៅក្នុងល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានគេរំពឹងថា វានឹងវាយប្រហារនៅទូទាំងស្រុក Cangwu, Zhaoping និង Mengshan និងទីក្រុង Liuzhou និង Hechi ក្នុងរយៈពេល ២៤ម៉ោង នេះបើយោងតាមស្ថានីយ៍ឧតុនិយមប្រចាំតំបន់នៃខេត្តក្វាងស៊ី។
នៅពេលដែល Nida នឹងនាំព្យុះនិងភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់នេះ ភាគច្រើនបានបិទតំបន់ទាក់ទាញទេសចរណ៍ក្វាងស៊ី រួមទាំងអ្នកនៅលើកោះ Weizhou ដែលជាកោះភ្នំភ្លើងធំមួយ ដែលវាបានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់នៅក្នុងថ្ងៃឈប់សម្រាក។
នាវាដឹកអ្នកដំណើរនៅតាមតំបន់ឆ្នេរសមុទ្រនេះត្រូវបានផ្អាកផងដែរ កាលពីថ្ងៃអង្គារនិងការិយាល័យ ក្រុមហ៊ុនអយស្ម័យយានណាននីង បានលុបចោល ១៩៤រថភ្លើង។ ការិយាល័យធនធានទឹកក្នុងតំបន់បានព្រមានថា ទន្លេភាគច្រើននឹងឡើងខ្លាំង ដោយឡែកទឹកទន្លេតូចឬមធ្យមមួយចំនួនត្រូវជន់លិចផងដែរ។
ព្យុះ Nida នេះ ត្រូវបានព្យាករថា មានផលប៉ះពាល់ដល់ភាគនិរតីខេត្តយូណានប្រទេសចិន នៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ ខាងមុខនេះ។
សូមជម្រាបថា ការិយាល័យឧតុនិយមខេត្តបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករសម្រាប់ខេត្តយុនណាន ដែលបានបង្កើនការភ័យខ្លាចនៃគ្រោះទឹកជំនន់និងការបាក់ដី ដោយបានព្រមានអ្នកស្រុកនៅតំបន់ភ្នំ ឲ្យទទួលយកការប្រុងប្រយ័ត្នខ្ពស់៕
មតិយោបល់