ព័ត៌មានជាតិ

Volkswagen ប្រកាសប្រមូលរថយន្ត ១៣៦,០០០ គ្រឿង ក្រោយរកឃើញបញ្ហាប្រព័ន្ធហ្វ្រាំង

ក្រុមហ៊ុន Volkswagen Group របស់អាមេរិក បានប្រកាសប្រមូលរថយន្ត Audi និង Volkswagen ជិត ១៣៦,៩៩៩ គ្រឿង ត្រឡប់មកវិញ ដើម្បីធ្វើការជួសជុលបញ្ហាកើតឡើងចំពោះប្រព័ន្ធហ្វ្រាំង ABS (Antilock Brake System) របស់រថយន្ត។

ការអំពាវនាវនេះ គឺធ្វើឡើងដោយគ្របដណ្តប់ទៅលើរថយន្ត ១៣៥,៦៨៣ គ្រឿង ក្នុងនោះ រួមមានរថយន្ត Volkswagen Jetta A5 កៅអីបួនស៊េរី ២០០៩-១០, Volkswagen Jetta SportWagen, Eos, GTI, និង Rabbit ស៊េរីឆ្នាំ ២០០៩, Audi A3 និង Volkswagen Golf A6 ស៊េរីឆ្នាំ ២០១០។

ក្នុងរថយន្តទាំងនោះ ដុំគ្រប់គ្រងប្រព័ន្ធហ្វ្រាំង ABS របស់វា អាចនឹងខូចនៅពេលប្រព័ន្ធទប់លំនឹងរថយន្តបានបើកដំណើរការ។
ក្រុមហ៊ុន Volkswagen នឹងជូនដំណឹងដល់ម្ចាស់យានយន្ត ហើយសម្រាប់ការជួសជុលនឹងត្រូវបានធ្វើឡើងដោយឥតគិតថ្លៃ៕

ប្រភពព័ត៌មាន៖ dailymail

មតិយោបល់