ព័ត៌មានជាតិ

មកដេកផ្ទះម៉ែធម៌មួយយប់ ព្រឹកឡើងរត់ទៅប្ដឹងប៉ូលិស!…

ភ្នំពេញ: នារីរូបស្រស់ម្នាក់ បានរត់មកដាក់ពាក្យបណ្ដឹង​នៅប៉ុស្តិ៍នគរបាល​រដ្ឋបាល​​ស្ទឹងមានជ័យកាលពីវេលាម៉ោង៩និង​៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ដោយប្ដឹង​កូន​ម្ចាស់ផ្ទះ​ ដែលត្រូវជាម៉ែធម៌បានលួចយកម៉ូតូរបស់ខ្លួនទៅបាត់។

នារីខាងលើបានឲ្យដឹងថា នៅយប់​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ រូបគេ​បាន​ជិះម៉ូតូ​មួយគ្រឿងម៉ាក​ZOMER X ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ​ ភ្នំពេញ 1FH-5999​ ទៅសម្រាក​នៅផ្ទះម៉ែធម៌នៅម្ដុំពេទ្យសត្វ​ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ លុះព្រឹកឡើង​ភ្ញាក់ពីដេក​ ស្រាប់តែបាត់ម៉ូតូ​ សង្ស័យកូនប្រុស​ម្ចាស់ផ្ទះ ដែលត្រូវជាម៉ែធម៌នោះលួចយកទៅ។

នារីរងគ្រោះខាងលើមានឈ្មោះ ប៉ាត ស្រីលាភ អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ​បុគ្គលិកកាស៊ីណូបាវិត។

ក្រោយកើតហេតុនារីរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល​ស្ទឹងមានជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាមន៍ស្វែងរកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

//youtu.be/WqRBMrJdva8

មតិយោបល់