ព័ត៌មានជាតិ

Update: រថយន្តដឹកដី បើកបុកម៉ូតូ កិនបុរសម្នាក់ស្លាប់ និងនារីម្នាក់រងរបួសធ្ងន់ នៅលើស្ពាន

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងគួរឲ្យ​រន្ទត់ ខណ:ដែលរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ(ឡានដឹកដី) បានបើកបុកម៉ូតូនៅលើស្ពាន ពេញទំហឹង បណ្តាលឲ្យ​បុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗ និងស្ត្រីម្នាក់ទៀត រងរបួសធ្ងន់ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០ នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោ យផ្លូវជាតិលេខ2ចន្លោះគីឡូម៉ែត្រលេខ24-25 ចំណុចភូមិ ជ័យជម្នះ ឃុំសៀមរាម ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តា​ល។

នគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យ​ដឹងថា ជនរងគ្រោះមានទី១ឈ្មោះសៀង វណ្ណេតូម៉ា ភេទ ប្រុស អា​យុ​២២ឆ្នាំ មុខរបរ កសិករ រស់នៅខេត្តកំពង់ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) និងទី២អ្នករួមដំណើរឈ្មោះ ម៉ុន រតនា ភេទ​​ ស្រី អា​យុ២១ឆ្នាំរស់នៅភូមិ ជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (រងរបួសធ្ងន់)។

សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យ​ដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហីុយ៉ាន់ដាយ(ឡានបែនដី) ពណ៌​ស ពាក់ស្លាកលេខភ្នំពេញ 3C -7230 អ្នកបើកបររត់គេចខ្លួនបាត់ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូ ១គ្រឿងម៉ាកហុងដា C125 ស៊េរី 2011 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BQ-4891 បើកបរដោយឈ្មោះ សៀង វណ្ណេតូម៉ា និងអ្នករួមដំណើរម្នាក់ទៀត ចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗ និងស្ត្រីម្នាក់ទៀត រងរបួសធ្ងន់។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបាន​បព្ចាូនទៅមន្ទីរពេទ្យភ្នំពេញ សាកសពសមត្ថកិច្ចបានទំនាក់ទំនងឲ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករ រថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះ សមត្ថកិច្ចអូសយកមក​រក្សាទុកនៅប៉ុស្តិ៍ប៉ូលិសស្រុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់