ព័ត៌មានជាតិ

ចេះរកនឹកឃើញ យកដែកកេះ កេះមើលម៉ាស៊ីនកាណូត ផ្ទុះឆេះរលាកពេញខ្លួន​

រតនគិរី: យុវជនពីរនាក់ រងការឆេះរោលពីអណ្តាតភ្លើងម៉ាស៊ីនកាណូត ខណ:ពួកគេ​យកដែកកេះ ទៅកេះបំភ្លឺមើលក្រែងអស់សាំង ឬយ៉ាងណា? ស្រាប់តែឆាបឆេះជាអណ្ដាតភ្លើងតែម្តង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៧ ស្ថិតក្នុងភូមិប៉ាកកាឡាន់ ឃុំវុើនសៃ ស្រុកវុើនសៃ ខេត្តរតនគិរី ។

សមត្ថកិច្ចមូលដ្ធានបានឲ្យ​ដឹងថា យុវជនរងគ្រោះទាំងពីរនាក់ ទី១មាន​ឈ្មោះ ហែល សុី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិឡាវ មុខរបរជាកសិករ រងរបួសធ្ងន់ធ្ងរ និងទី២-ឈ្មោះ ប៑ុន សាយណយ ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិឡាវ មុខរបរជាកសិករ រងរបួសស្រាល អ្នកទាំងពីររស់នៅភូមិកើតហេតុ ។

បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះបន្ទាន់៕

មតិយោបល់