ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែកពីរដងជាប់គ្នាជិតក្រសួងការពារជាតិអាហ្វហ្គានីស្ថាន ស្លាប់ និងរបួសជាង ១០០នាក់

កាប៊ុលៈ បើតាមអ្នកនាំពាក្យក្រសួងសុខភាពសាធារណៈគឺលោក អ៊ីស្មាអែល កាវូស៊ី បាននិយាយថា មនុស្សរហូតដល់ ២៤នាក់បានស្លាប់ និង៩១នាក់ផ្សេងទៀតរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកពីរដងជាប់គ្នា នៅជិតក្រសួងការពារជាតិរបស់អាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា ផ្អែកលើព័ត៌មានថ្មីបំផុតដែលប្រមូលបានពីមន្ទីរពេទ្យ គឺមានជនរងគ្រោះសរុប ២៤នាក់បានស្លាប់ ក្នងនោះមានទាំងជនស៊ីវិល និងបុគ្គលិកសន្តិសុខ និង៩១នាក់ផ្សេងទៀតរបួស នៅក្នុងហេតុការណ៍បំផ្ទុះពីរដង នៅជិតក្រសួងការពារជាតិអាហ្វហ្គានីស្ថាននោះ។

បើតាមសាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថា ការបំផ្ទុះនេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីរសៀល ម៉ោងក្នុងតំបន់ នៅពេលដែលបុគ្គលិកក្រសួងចាកចេញតាមទ្វារ បន្ទាប់បញ្ចប់ការងារ៕

article-doc-fv8h2-5FHYlxnMmY3904b67c87aa9cb94e-12_634x438download (1)e057179488ac41c08964d37317bd1fc3

មតិយោបល់