ភ្នំពេញៈ នារីវយ័ក្មេងម្នាក់ ត្រូវបានម្ចាស់ Account fackbook ឈ្មោះ ដា រិទ្ធ បែកស្លុយ បានបង្ហោះរូបភាពអាក្រាតកាយរបស់នាងជាច្រើសសន្លឹក ដើម្បីគំរាមទារប្រាក់ពីនាងចំនួន២០ម៉ឺនរៀលជាថ្នូរមិនបង្ហោះរូបអាក្រាតកាយរបស់នាងបន្ថែមទៀត។
ក្រោយពីបានឃើញ Account fackbook ឈ្មោះ ដា រិទ្ធ បែកស្លុយ បង្ហោះរូបនាង នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នារីរងគ្រោះឈ្មោះ ម រ ដ អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរម៉ាស្សា និងប្តីឈ្មោះ លី រូស្សា អាយុ២០ឆ្នាំ មុខរបរជាអ្នក order នៅក្នុងក្លិបCity បាននាំគ្នាមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ប៉ុន្តែដោយសមត្ថកិច្ចជាប់រវល់ពេក ពួកគាត់ក៏បានដឹកគ្នាមកដាក់ពាក្យបណ្តឹងនៅអាវុធហត្ថរាជនីភ្នំពេញវិញ។
បើយោងតាមសម្ដីនារីរងគ្រោះខាងលើបានរៀបរាប់ប្រាប់ Post news ឲ្យដឹងថា រូបនាង និងបុរសកំហូចខាងលើ ដែលជាម្ចាស់ Account ឈ្មោះ ដា រិទ្ធបែកស្លុយ ធ្លាប់បានបបួលនាងទៅបន្ទប់ជួលរបស់គេនៅម្តុំវត្តសាមគ្គីរង្ស៊ីថា ទៅជប់លៀង ពេលដែលនាងទៅដល់បន្ទប់ពុំឃើញមានភ្ញៀវនណាម្នាក់មកចូលរួមឡើយ ដោយឃើញឱកាសស្ងាត់ ជនកំហូចរូបនោះ បានចាប់ផ្តួលរូបនាងទៅលើគ្រែពួក ហើយវាយប្រតាយប្រតប់រហូតដល់នាងសន្លប់បាត់បង់ស្មារតី ពេលនាងដឹងខ្លួនវិញ ស្រាប់តែឃើញខ្លួននាងអាក្រាតកាយ មិនដឹងថា ជនខាងលើបានធ្វើសកម្មភាពអ្វីខ្លះនោះទេ ព្រោះនាងសន្លប់បាត់ទៅហើយ។
រហូតមកដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នា២០១៦ជនកំហូចខាងលើបាន Call ទូរស័ព្ឌគំរាមទារលុយនាងចំនួន២០ម៉ឺនរៀល ជាថ្នូរនិងការមិនបង្ហោះរូបភាពអាក្រាតកាយរបស់នាង ទើបពេលនោះនាងដឹងថា ក្នុងពេលដែលនាងសន្លប់ ជននេះបានថតរូបភាពនាងក្នុងស្ថានភាពអាក្រាតកាយ។ ហើយជននោះ បានតេមករូបនាងតាំងពីព្រឹករហូតដល់រសៀល ដោយនាងបានសុំអង្វរថា គ្មានលុយទេ តែជននោះនៅតែតេមកដដែលៗ។
ដោយនាងថា អត់ទាន់មានលុយទេថ្ងៃនេះ ទើបជនកំហូតនេះ បានបង្ហោះរូបភាពអាក្រាតកាយរបស់នាងតែម្តង ហើយក៏សម្រេចចិត្តមកប្ដឹងសមត្ថកិច្ចជួយអន្តរាគមន៍ ដើម្បីស្វែងរកជនកំហូចយកមកចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/Ct-vryWZYK0
មតិយោបល់