កំពង់ចាមៈ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានគប់គ្រាប់បែកចូលផ្ទះមួយខ្នង ប៉ងសម្លាប់ តែចៃដន្យគប់ចំទ្វារបន្ទប់ក្រោមផ្ទះ និងមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង១៣នាទីរំលងអធ្រាត ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ដោយគប់ចូលមុខផ្ទះឈ្មោះ ខៀវ ផាន់ ភេទប្រុស អាយុ៦៥ឆ្នាំ និងប្រពន្ធឈ្មោះសូ ផុន អាយុ៦០ឆ្នាំ នៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរខេត្តកំពង់ចាម ត្រូវចំទ្វាដែកបន្ទប់ក្រោមផ្ទះ មិនបណ្តាលឲ្យរងរបួសដល់មនុស្សឡើយ។ ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុទាំងយប់ផងដែរ។
សមត្ថកិច្ចបានសន្និដ្ឋានបឋមបានថា ករណីនេះមិនមែនជារឿងនយោបាយឡើយ ហើយការផ្ទុះនេះមិនមែនគ្រាប់បែកឡើយគឺផ្ទុះគ្រាប់ AK កែឆ្នៃពិតប្រាកដ។ ករណីនេះជំនាញកំពុងស្រាវជ្រាវសើុបអង្កេតចងក្រងតាមនីតិវិធី៕
មតិយោបល់