ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ បានសហការជាមួយនឹងនគរបាលខណ្ឌមានជ័យ ចុះបង្ក្រាបនិងចាប់ខ្លួន ជសង្ស័យ២នាក់ នៅចំណុច ផ្ទះលេខ ១១៨ ផ្លូវ១០BT ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១៦ ពីបទជំរិតទារប្រាក់តាមវីង។
ជនសង្ស័យទាំង២នាក់ដែលចាប់ខ្លួន ត្រូវបានសមត្ថកិច្ចអះអាងថា មានម្នាក់ជាបុរសជនជាតិនីហ្សេរីយ៉ា និងម្នាក់ទៀត ជាស្ត្រីជនបរទេសមិនទាន់ស្គាល់អត្តសញ្ញាណ ។ ពេលនេះសមត្ថកិច្ចកំពុងរង់ចាំធ្វើការឆែកឆេរផ្ទះជនសង្ស័យបន្តទៀត ។
សូមបញ្ជាក់ផងដែរ ចំពោះជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនដាក់ចូលទៅក្នុងរថយន្តពណ៌ខ្មៅមួយគ្រឿង ដោយហាមមិនឲ្យអ្នកសារព័ត៌ថតយករូបភាពបាននោះទេ ។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត ៕
https://youtu.be/D8HYZINo7Ec
មតិយោបល់