អ៊ីរ៉ាក់ៈ ក្រុមភេរវកម្ម ISIS បានប្រហារជីវិតពលរដ្ឋអ៊ីរ៉ាក់ ៨នាក់ ក្នុងខេត្ត Nineveh ដោយដាក់ពួកគេ ក្នុងទ្រុងដែក រួចពន្លិចចូលទឹកសម្លាប់តែម្ដង។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
តាមប្រភពព័ត៌មានក្នុងស្រុក បាននិយាយកាលពីថ្ងៃអង្គារថា ជនស៊ីវិលអ៊ីរ៉ាក់សរុប ៨នាក់ ត្រូវបានចាប់ខ្លួន នៅស្រុក al-Douse ភាគកណ្តាលទីក្រុង Mosul ដោយចោទពីបទធ្វើចារកម្មលើរដ្ឋាភិបាល និងកងកម្លាំង Peshmerga ទើបពួកគេត្រូវកាត់ទោសប្រហារជីវិ ដោយដាក់ក្នុងទ្រុងដែក រួចពន្លិចចូលទឹកសម្លាប់ ។
ក្រុមភេរវករ ISIS ថែមទាំងបានបង្ហាញពីឈុតឆាក ខណៈដែលពួកគេចាប់អ្នកទាំង៨ នាក់នោះ ចូលទៅក្នុងទ្រុងដែក និងគ្រាដែលសម្លាប់ពូកគេផងដែរ។
គួរបញ្ជាក់ដែរថា កាលពីចុងខែសីហា ISIS បានប្រហារជីវិតពលរដ្ឋអ៊ីរ៉ាក់ ១៥ នាក់ហើយ ដោយការពន្លិចចូលទឹកសម្លាប់ និងបាញ់ក្បាលរបស់ពួកគេ នៅក្នុងខេត្ត Nineveh៕
មតិយោបល់