ថៃៈ ជាលើកទីបីហើយ ដែលទីក្រុងបាងកក រងការកំរាមគំហែង ដោយសារគ្រោះទឹកជំនន់ បណ្ដាលមកពី មានភ្លៀងធ្លាក់យ៉ាងខ្លាំង បានវាយប្រហារនៅក្នុងទីក្រុងនេះ ដែលធ្វើឲ្យផ្លូវជាច្រើនត្រូវបានលិច និងកកស្ទះចរាចរណ៍ យ៉ាងខ្លាំងផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkokpost ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។
រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសអាសន្ន ខណៈភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតែបន្ត ដែលអាចបង្កឲ្យ មានទឹកជំនន់រីករាលដាលកាន់តែអាក្រក់ ដោយសារទឹកជោរនេះបាន។
នាយកការិយាល័យគ្រប់គ្រងធនធានទឹក លោក Lertchai Sri-anand បាននិយាយថា ទឹកជំននន់នេះ នឹងបង្កផលប៉ះពាល់ខ្លាំងបំផុត ដល់សហគមន៍រស់នៅតាមបណ្ដោយទន្លេចៅប្រាយ៉ា៕
មតិយោបល់