ចិនៈ ក្រសួងការបរទេសចិន បានគាំទ្រជាសាធារណៈ ចំពោះរុស្ស៊ីលើបញ្ហាជាសកល រួមទាំងរឿងជម្លោះទាក់ទងនឹងទីក្រុងម៉ូស្គូនៅស៊ីរី និងអាហ្វហ្គានីស្ថានផងដែរ ដោយបានសង្កត់ធ្ងន់ថា ភាគទាំងពីរនឹងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ដ្រៃយ៍ និងមិត្តរួមអង្គការសហប្រជាជាតិ។
ថ្លែងនៅក្នុងសន្និសីទ កាលពីថ្ងៃអាទិត្យអនុរដ្ឋមន្ត្រីការបរទេសចិន លោក Li Baodong បាននិយាយថា រុស្ស៊ី និងចិន បានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបាន ចែករំលែកទស្សនៈស្រដៀងគ្នា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ដែលកើតមានទ្បើងក្នុងតំបន់ និងសកល។
កាលពីថ្ងៃសៅរ៍ ឯកអគ្គរដ្ឋទូតចិនប្រចាំ UN លោក Liu Jieyi បានសម្តែងការសោកស្តាយរបស់លោក លើការគ្រាំទ្ររុស្ស៊ីស្តីពីដំណោះស្រាយប្រទេសស៊ីរី ដែលត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបដិសេធ មិនបោះឆ្នោតគ្រាំទ្រ៕
មតិយោបល់