ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ISIS ចាប់ប្រហារជីវិតពលរដ្ឋ ដែលព្យាយាមរត់គេចខ្លួនចេញពីទីក្រុងអាឡេប៉ូ

ស៊ីរី: បើតាមមន្ត្រីរុស្ស៊ីលោក Sergei Rudskoy បាននិយាយថា ក្រុមភេរវករបានអនុវត្ត ការសម្លាប់ជាសាធារណ: សម្រាប់អ្នកស្រុកណា ដែលប៉ុនប៉ងដើម្បីចាកចេញពីភាគខាងកើតទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។

លោក Sergei Rudskoy បានឲ្យដឹងទៀតថា ស្ថានភាពនៅក្នុងទីក្រុងអាឡេប៉ូ កាន់តែអាក្រក់ខ្លាំងទ្បើង បន្ទាប់ពីពួកសកម្មប្រយុទ្ធ Fatah al-Sham Front យល់ថាខ្លួននឹងត្រូវវិនាស ហេតុដូចនេះ ពួកគេបានបង្កើនការបាញ់ផ្លោងកាន់តែខ្លាំង ទៅកាន់តំបន់លំនៅដ្ឋានភាគខាងលិចទីក្រុងអាឡេប៉ូ ខណ:ដែលថ្មីៗនេះ ពួកភេវរករ បានអនុវត្តការសម្លាប់ជាសាធារណ: ចំពោះអ្នកដែលប៉ុនប៉ងចង់រត់គេចខ្លួនចេញពីស្រុកភាគខាងកើតទីក្រុង។

គួរបញ្ជាក់ដែរថា កុមារជាង ១៣០ នាក់ហើយ ត្រូវបានសម្លាប់ចាប់តាំងពីពួកភេវរករ បានចាប់ផ្តើមបាញ់ផ្លោង នៅតំបន់ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល ក្នុងទីក្រុងនេះ កាលពីខែកញ្ញា៕

residents-attempting-to-leave-eastern-aleppo-executed-by-terrorists

មតិយោបល់