ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ISIS ប្រហារជីវិតសកម្មប្រយុទ្ធខ្លួន ៥០ នាក់ និង ២០ នាក់ទៀត កាត់ស្លឹកត្រចៀក បន្ទាប់ពីពួកគេរត់ចោលសមរភូមិនៅទីក្រុង Mosul

អ៊ីរ៉ាក់ៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា សមាជិកពួកសកម្មប្រយុទ្ធ ៥០ នាក់ ត្រូវបានសម្លាប់ ដោយអារក ខណៈដែល ២០ នាក់ផ្សេងទៀត បានបាត់បង់ស្លឹកត្រចៀក បន្ទាប់ពីពួកគេ បានរត់ចោលសមរភូមិនៅជាយក្រុង Mosul អំទ្បុងពេលធ្វើសង្គ្រាមជាមួយកងកម្លាំងយោធាអ៊ីរ៉ាក់។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុមភេវរករ ដែលស្គាល់ថា (Daesh / ISIL / ISIS / IS) បានសម្លាប់សមាជិកខ្លួនជាច្រើននាក់ ក្រោយពេលអ្នកទាំងនោះ រត់ចោលសមរភូមិខ្លួន ចំពេលដែលមានប្រតិបត្តិការវាយដណ្ដើមតំបន់កាន់កាប់ របស់កងកម្លាំងរដ្ឋាភិបាលយកមកវិញពីរដ្ឋអ៊ីស្លាម។

តាមប្រភពព័ត៌មាន Al-Sumeriya បានឲ្យដឹងថា អ្នកទាំងអស់នោះ ត្រូវបានគេចោទប្រកាន់ពីបទក្បត់ជំនឿ ដោយពួកគេត្រូវបានប្រហារជីវិត នៅក្នុងជំរំយោធាភាគខាងលិចនៃទីក្រុង Mosul ៕

alalam

មតិយោបល់