ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ខេត្តបីនៅថៃ កំពុងរងការវាយប្រហារបំផ្ទុះគ្រាប់បែក

ថៃៈ តាមរបាយការណ៍ក្នុងស្រុក បានឲ្យដឹងថា មនុស្ស ៣ នាក់ បានស្លាប់ ក្នុងករណីវាយប្រហារបំផ្ទុះគ្រាប់បែក នៅខេត្តចំនួន ៣ ក្នុងប្រទេសថៃ កាលពីយប់ថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ហេតុការណ៍នេះ បានកើតទ្បើងនៅខេត្ត Songkhla, Narathiwat និង Yala ដែលការវាយប្រហារនេះ បានធ្វើទ្បើងចំពេលសមាជិកគណៈរដ្ឋមន្ត្រីធ្វើដំណើរទស្សនកិច្ចនៅតំបន់នោះ។

អ្នកនាំពាក្យបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (Isoc) បានរាយការណ៍ថា ស្ពានមួយ ត្រូវបានដុតបំផ្លាញនិងសំបកកង់នៅលើផ្លូវ សម្រាប់ការវាយប្រហារនៅខេត្ត Yala ៕

tyres

មតិយោបល់