ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សជាង ១០.០០០នាក់ កំពុងជាប់ក្នុងប្រលានយន្តហោះប្រទេសចិន

ចិន: អាជ្ញាធរព្រលានយន្តហោះ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា អ្នកដំណើរហោចណាស់ ១០.០០០ នាក់ ត្រូវបានជាប់គាំងនៅព្រលានយន្តហោះអន្តរជាតិ ដោយសារតែអាកាសធាតុចុះអ័ព្ទក្រាស់ពេក នៅខេត្តស៊ីឈួន ភាគនិរតីប្រទេសចិន។ នេះបើយោងតាមសារព័ត៌មានចិន​ស៊ិនហួ ចេញផ្សាយថ្ងៃ០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្នុងអំឡុងពេលនេះ ជើងហោះហើរ ១៣០ ត្រូវបានពន្យារពេល និង ១២ ផ្សេងទៀត ត្រូវបានលុបចោល ខណ:ដែគេរំពឹងទុកថា ព្រលានយន្តហោះទាំងនេះ នឹងបើកជើងហោះហើឡើងវិញ នៅចន្លោះម៉ោង១២យប់ ដើម្បីធានាឲ្យអ្នកដំណើរហោះហើរ ទៅកាន់គោលដៅរបស់ពួកគេ ដោយសុវត្ថិភាព និងដើម្បីជៀសវាងកុំឲ្យមានផលប៉ះពាល់ដល់ការហោះហើរនៅថ្ងៃសុក្រ៕

យន្តហោះ

យន្តហោះ

មតិយោបល់