ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សាកសពកុមារមួយចំនួន ត្រូវបានប្រទះឃើញ ក្រោយការវាយប្រហារដែនអាកាសរបស់អាមេរិក

អាហ្វហ្គានីស្ថាន: របាយការណ៍ភ្នាក់ងារព័ត៌មាន Al-Alam បានឲ្យដឹងថា អាហ្វហ្គានីស្ថានមានខឹងសម្បារយ៉ាងខ្លាំង ក្រោយបង្ហាញសាកសពកុមារមួយចំនួន និងជនស៊ីវិលជាង ៣០ នាក់ទៀត ដែលពួកគេនិយាយថា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ដឹកនាំដោយអាមេរិក។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។

បុរសម្នាក់ បាននិយាយថា «មនុស្ស ៧នាក់ ត្រូវបានសម្លាប់ ក្រោយការវាយប្រហារនេះ ដោយក្នុងនោះ បងប្រុសក្មេក និងសមាជិកគ្រួសាររបស់គាត់ទាំងអស់»។

អ្វីដែលគួរឲ្យរន្ធត់ និងសោកស្ដាយបំផុតនោះ គឺសាកសពដែលបានប្រទះឃើញនៅទីនោះ ជាកុមារតូចៗ ឬស្ត្រី ដែលអ្នកទាំងនោះ មិនមែនជាពួកតាលីបង់ទេ ត្រូវបានសម្លាប់ដោយគ្មានកំហុស៕

afghan-civilians-killed-wounded

rtxybui_copy

មតិយោបល់