ហុងគ្រីៈ ក្រសួងកសិកម្មរបស់ប្រទេសជប៉ុន រុក្ខាប្រមាញ់និងនេសាទ បានចេញការហាមឃាត់នៅថ្ងៃសៅរ៍នេះ លើចំនួននៃផលិតផលបក្សីមកពីប្រទេសហុងគ្រី។
បម្រាមនេះ រួមមានមាន់ទា ដែលមានមូលដ្ឋាននៅភាគខាងកើតនៃហុងគ្រី ដែលមានផ្ទុកជំងឺផ្តាសាយបក្សី។
អាជ្ញាធរសុវត្ថិភាពចំណីអាហារហុងគ្រី NEBIH កាលពីថ្ងៃសុក្រ បានប្រកាសថា ខ្លួនបានរកឃើញដាន នៃជំងឺផ្តាសាយបក្សីនៅកសិដ្ឋានមាន់ទា ភាគខាងកើតនៃប្រទេស ក្នុងនោះមាន់ជាង៩០០០ក្បាល ត្រូវបានបំផ្លាញចោល ដើម្បីការពារប្រជាជនពីជំងឺមួយនេះ។
សូមជំរាបថា ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី បានកើតទ្បើងនៅតំបន់អាស៊ី ដើមឆ្នាំ ២០១៤ រួមឆ្លងដល់អ៊ឺរ៉ុបនាប៉ុន្មានឆ្នាំចុងក្រោយនេះ៕ ប្រភពមានពីស៊ិនហួ
មតិយោបល់