ព័ត៌មានជាតិ

ម្ចាស់រណ្ដៅរ៉ែមាស៤នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីមនុស្ស២នាក់ បាន​ស្លាប់ក្នុងរណ្ដៅរ៉ែ

ក្រចេះ: ប្រជាពលរដ្ឋ២នាក់ ស្លាប់បាត់បង់ជីវិត ក្នុងរណ្ដៅរ៉ែមាស ដោយសារពុលផ្សែងម៉ាស៊ីន ខណ:ពេលពួកគាត់ចុះទៅពន្លត់ម៉ាស៊ីនបូមទឹកនៅក្នុងរណ្ដៅ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចអូរទ្រូន ស្ថិតនៅឧបសម្ព័ន ភូមិអូពោធិ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

លោក សុខ យឿន មេភូមិបានឲ្យដឹងថា ពលរដ្ឋរស់នៅទីតាំងខាងលើជាង១០គ្រួសារ ពួកគាត់ប្រកបរបរជីករុករករ៉ែ ដើម្បីជីវភាព ។ លោកបន្ដទៀតថា ជនរងគ្រោះដែលស្លាប់ក្នុងរណ្ដៅរ៉ែទី១ឈ្មោះ ខុន ណាក់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសិរីភាព ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ទី២ឈ្មោះ យឹម គឹមយុត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅពង្រូង ឃុំសុចិត្ត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

បើតាមប្រភពពីប្រជាពលរដ្ឋជាង១០គ្រួសារបានឲ្យដឹងថា ពួកគាត់អត់មានកាងារធ្វើមួយរយ:ពេលមកហើយ ខណ:ពេលដែលគ្រុមហ៊ុនរុករករ៉ែមាសរបស់ចិនមួយបានផ្អាកដំណើរការមួយរយ: ទើបពួកគាត់រួមគ្នាជីរណ្ដៅតូចៗ ដែលមានចម្ងាយ២០០ម៉ែត្រ ទៅ៣០០ម៉ែត្រ ពីក្រុមហ៊ុន ដើម្បីដោះស្រាយជីវភាពខ្លះ ហើយពួកគាត់ និងរៃអង្គាសគ្នា ដើម្បីធ្វើបុណ្យ និងជួយឧបត្ថម្ភគ្រួសារសព។

លោក ឡុង យឹង ប្រធានមន្ទីរយុតិ្តធម៌នៃអាវុធហត្តខេត្តក្រចេះ បានឲ្យដឹងថា ក្រោយដឹងហេតុការណ៍ថា មានករណីគ្រោះថ្នាក់រហូតបណ្ដាលឲ្យមនុស្សស្លាប់។ លោកក៏បានដឹកនាំកម្លាំងក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តចុះទៅពិនិត្យដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យលើសាកសព។

ក្រោយធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ពិតជាស្លាប់ ដោយសារពុលផ្សែងម៉ាស៊ីនប្រាកដមែន។ បន្ទាប់មកទៀតកម្លាំអាវុធហត្ថខេត្ត ក៏បានឃាត់ខ្លួនមនុស្សពាក់ព័ន្ធ និងម្ចាស់រណ្ដៅចំនួន៤នាក់ ដើម្បីយកមកសួរនាំនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៦។

ដោយឡែកសាកសពជនរងគ្រោះទាំងពីរនាក់ ត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-11-09_17-12-19

photo_2016-11-09_17-12-12

photo_2016-11-09_17-12-14

photo_2016-11-09_17-12-16

photo_2016-11-09_17-12-17

photo_2016-11-09_17-12-19-2

មតិយោបល់