ព័ត៌មានជាតិ

Update: ករណីបាញ់ប្រហារក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រង ស្លាប់៣នាក់ហើយ

ភ្នំពេញ: បន្ទាប់ពីមានករណីបាញ់ប្រហារនៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ស្ថិតនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បណ្តាលឲ្យស្លាប់មន្រ្តីយោធាម្នាក់ ថ្នាក់ឧត្តមសេនីយ៍ទោម្នាក់ និងរបួសនារីម្នាក់ កាលពីម៉ោងជាង១០ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ជនដៃដល់ឈ្មោះ សែន រដ្ឋា មានឋាន:ជាអនុសេនីយ៍ បានបាញ់លោកឧត្តមសេនីយ៍ទោ អ៊ុំ សុធា ប្រធាននាយកដ្ឋានធនធានមនុស្ស បណ្តាលឲ្យស្លាប់ រួចជនដៃដល់បានបាញ់សម្លាប់ខ្លួនឯងជាក្រោយ បន្ទាប់ពីបាញ់នារីម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ក្រោយមកត្រូវបានគេអះអាងថា នារីរូបនោះបានស្លាប់ហើយ នៅក្នុងមន្ទីរពេទ្យព្រះកុសម:។ លោកបន្តថា ករណីបាញ់ប្រហារខាងលើនេះ សង្ស័យផ្ដើមចេញពីរឿងស្នេហាត្រីកោណ។

លោកបានបញ្ជាក់ថា ជនដៃដល់បានប្រើប្រាស់កាំភ្លើងម៉ាក ឡុក ហើយការបាញ់ប្រហារនេះ គឺស្ថិតនៅអគារជាន់ទី៥ ក្នុងបន្ទប់ការិយាល័យរបស់ឧត្តមសេនីយ៍តែម្ដង រីឯ​នារីដែលស្លាប់នៅក្នុងមន្ទីរពេទ្យ​ មានឈ្មោះ សេង​ ម៉ាលីណា​ អាយុ២៨ឆ្នាំ​ ជំនួយការ។

ខណ:នេះ កម្លាំងអាវុធហត្ថក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ កំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ៕

photo_2016-11-10_12-27-39

photo_2016-11-10_12-27-36

photo_2016-11-10_12-27-37-2

photo_2016-11-10_12-27-37

photo_2016-11-10_12-27-38

photo_2016-11-10_12-08-09

photo_2016-11-10_11-19-06

photo_2016-11-10_12-08-06

photo_2016-11-10_11-19-06

photo_2016-11-10_11-19-07

photo_2016-11-10_11-19-05

photo_2016-11-10_11-08-30

photo_2016-11-10_11-08-31

photo_2016-11-10_11-08-32

photo_2016-11-10_11-08-33

photo_2016-11-10_11-08-34

photo_2016-11-10_11-08-35

photo_2016-11-10_11-08-36

photo_2016-11-10_11-08-37

photo_2016-11-10_11-08-17

photo_2016-11-10_11-08-20

photo_2016-11-10_11-08-21

photo_2016-11-10_11-08-24

photo_2016-11-10_11-08-26

photo_2016-11-10_11-08-29

photo_2016-11-10_11-10-30

photo_2016-11-10_11-10-22

photo_2016-11-10_11-10-23

photo_2016-11-10_11-10-25

photo_2016-11-10_11-10-29

photo_2016-11-10_11-17-01

photo_2016-11-10_11-17-04

photo_2016-11-10_11-17-05

photo_2016-11-10_11-17-06

photo_2016-11-10_11-17-08

photo_2016-11-10_11-16-56

photo_2016-11-10_11-16-57

photo_2016-11-10_11-16-58

photo_2016-11-10_11-16-59

photo_2016-11-10_11-17-00

មតិយោបល់