លោក ដូណាល់ត្រាំ បាននិយាយម្តងហើយម្តងទៀតថា លោកគ្រោងនឹងប្តឹង ស្ត្រីជាច្រើន ដែលបានចេញមុខចោទប្រកាន់លោកពីបទរំលោភផ្លូវភេទ ។ ឥឡូវនេះគាត់បានក្លាយជាប្រធានាធិបតីហើយ ចឹងនោះ បើសិនជាគាត់ធ្វើតាមសន្យា តើវានឹងមានអ្វីកើតឡើង?
លោក ដូណាល់ត្រាំ ដែលមានអាយុ៧០ឆ្នាំ បានក្លាយជាប្រធានាធិបតីអាម៉េរិកជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ប៉ុន្តែមិនមានន័យថា រឿងកន្លងទៅរបស់លោក មិនត្រូវបានលុបចោលនោះទេ ។
លោក ដូណាល់ត្រាំ បានទទូចថា លោកនឹងប្តឹង ស្ត្រីណាដែល បានចោទប្រកាន់លោក ពាក់ព័ន្ធរឿង ផ្លូវភេទ ។
ជាសំណាងហើយសម្រាប់ស្រ្តីដែលចោទប្រកាន់លោក ដូណាល់ត្រាំ ខណៈមានស្ត្រីម្នាក់តំណាងឲ្យស្ត្រីទាំងនោះ គឺនាងជាមេធាវី ឈ្មោះ Lisa ដើម្បីតទល់ក្តី បើសិនជា លោកត្រាំ នៅតែចង់ប្តឹងទៅលើស្ត្រីដែលចោទលោក ពីបទទាក់ទងនឹងផ្លូវភេទ៕
ប្រភព៖hollywoodlife
មតិយោបល់