ព័ត៌មានជាតិ

Update: កីឡាទូកងខណ្ឌច្បារអំពៅ ២នាក់ បានបាត់ខ្លួននៅពេលយកទូកមកចូលរួមព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ: កីឡាករទូកង “រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ” ២នាក់ក្នុងចំណោមគ្នា៩នាក់ បានធ្លាក់ទឹកលិចបាត់រកមិនទាន់ឃើញ ដោយសារតែកប៉ាល់ក្រុមហ៊ុនទេសចរណ៍វៀតណាម (APT)បើកបុកទាំងកម្រោល បណ្ដាលឲ្យលិចកណ្ដាលទន្លេ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចទន្លេបួនមុខ ស្ថិនខាងមុខព្រះបរមរាជ្យវាំង រាជធានីភ្នំពេញ។

លោក អ៊ូច សយ អាយុ៥៦ឆ្នាំ ជាកន្សៃទូក បានឲ្យដឹងថា ទូករបស់គាត់ដែលដឹកនាំមកនោះ មានព្រះនាម “រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ” នៅវត្តអម្ពវ័ន្តព្រែថ្មី ភូមិ-សង្កាត់ព្រែថ្មី ខណ្ឌច្បារអំពៅ មានចំណុះកីឡាចំនួន៥៧នាក់។

លោកពូបានបន្តទៀតថា នៅព្រឹកថ្ងៃទី១១នេះ ទូករបស់ពួកគាត់បានដាក់ម៉ាស៊ីនសណ្ដោងចេញពីវត្តអមវ័ន្តឆ្ពោះមកជ្រាយចង្វារដោយជិះគ្នា៩នាក់ ដើម្បីប្រលងប្រណាំងប៉ះជាមួយទូកចតុមុខវត្តជ្រាយចង្វារ ពេលដែលទូកគាត់អូសមកដល់ចំណុចកណ្ដាលទន្លេបួនមុខក៏ជួបហេតុការណ៍ ត្រូវកប៉ាល់ទេសចរណ៍បុកបណ្ដាលឲ្យលិចបាត់ចំណុះទូក២នាក់រកមិនទាន់ឃើញនៅឡើយ។

បើតាមការឲ្យដឹងពីឈ្មោះយ៉ាង វ៉ាន់ដា ភេទប្រុស អាយុ២៥ឆ្នាំ ដែលជាចំណុះទូកនិងជាអ្នកបញ្ជាម៉ាស៊ីនបានឲ្យដឹងថា ពួកគាត់នាំគ្នាជិះមានគ្នាទាំងអស់៩នាក់ ស្រាប់តែជិះមកល់កន្លែងកើតហេតុគាត់បានបត់ទូកមកខាងឆ្វេងដៃ គាប់ជូនកប៉ាល់ទេសចរណ៍ក្រុមហ៊ុនវៀតណាមមិនបានបន្ថយល្បឿនក៏បុកទូកកន្សៃខាងក្រោយលិច នាំគ្នាហែលទឹកទាំងអស់គ្នា តែចំណែកចំណុះទូក២នាក់ ទី១ឈ្មោះ ឈឺន ខុំ ភេទប្រុស អាយុ៣៥ឆ្នាំ និងទី២ឈ្មោះសុខ ចាន់ចេស្តា ប្រុស អាយុ១៨ឆ្នាំ បានលង់ទឹករកមិនឃើញឡើយ។ ចំណែកឯពួកគាត់៧នាក់ដែរចេះហែលទឹក ត្រូវបានអូប័ររបស់កម្លាំងអន្តរគមន៍ជើងទឹកចេញមកជួយសង្រ្គោះទាន់ពេលវេលា ទើបរកផុតពីគ្រោះថ្នាក់។

បន្ទាប់ពីមានហេតុការណ៍កប៉ាល់ទេសចរណ៍បុកទូកងបណ្ដាលឲ្យលិចទឹកបាត់មនុស្ស២នាក់ហើយនោះ កងកម្លាំងជើងទឹកដែលអន្តរគមន៍នៅបរិវេណខាងមុខព្រះបរមរាជ្យវាំង បានចេញទៅស្រង់ទូកដែលលិចនោះ អូសសណ្ដោងពីត្រោយខាងកើតឆ្ពោះទៅត្រោយខាងលិចស្ថិតក្បែររបងសាលចតុមុខ ដើម្បីឲ្យសមត្ថកិច្ចជំនាញសួរនាំពីរឿងហេតុ។

សមត្ថកិច្ចបញ្ចាក់ថា កប៉ាល់ទេសចរណ៍ដែលបុកទូកងលិចនោះ បានមកចត ដាក់ភ្ញៀវនៅកំពង់ផែបណ្ដែតខាងមុខផ្សាររាត្រី ដើម្បីសមត្ថកិច្ចជំនាញចុះធ្វើការងារក្នុងរឿងហេតុនោះ៕

photo_2016-11-11_10-03-55

photo_2016-11-11_10-03-56

photo_2016-11-11_10-03-57

photo_2016-11-11_10-03-58

photo_2016-11-11_10-03-59

photo_2016-11-11_10-04-02

photo_2016-11-11_10-03-49

photo_2016-11-11_10-03-50

photo_2016-11-11_10-03-51-2

photo_2016-11-11_10-03-51

photo_2016-11-11_10-03-52-2

photo_2016-11-11_10-03-52

photo_2016-11-11_10-03-53

photo_2016-11-11_10-03-54-2

photo_2016-11-11_10-03-54

photo_2016-11-11_09-40-09

photo_2016-11-11_09-40-13

photo_2016-11-11_09-40-14

មតិយោបល់