ព័ត៌មានជាតិ

ក្រុមក្មេងឈាមរាវ! គ្រាន់តែគេស៊ីប្លេរថយន្តសោះ បើករថយន្តបុកគេហើយ វាយគេទៀត!

ភ្នំពេញ: បុរសម្នាក់រងរបួសបែកចិញ្ចើមហូរឈាមប្រឡាក់ពេញអាវ បន្ទាប់ពីត្រូវបានក្មេងស្ទាវមួយក្រុម បើករថយន្តដេញបុក រួចចុះពីលើរថយន្តព្រួតវាយជនរងគ្រោះថែមទៀត ដោយសារតែខឹងនឹងជនរងគ្រោះស៊ីប្លេរថយន្ត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០ នាទី យប់ថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតតាមចំណុចក្បែរធនាគារ អេស៊ីលីដា ដែលមានទីតាំងតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-4737 បើកបរតាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងជិះដោយក្មេងស្ទាវមួយក្រុមក្នុងទិសដៅស្របទិសខ្វះការប្រុងប្រយត្ន័ ពេលនោះជនរងគ្រោះក៏បានស៊ីប្លេរថយន្តដើម្បីជាសញ្ញាខ្លាចក្រែងប៉ះពារគ្នា ខណ:នោះស្រាប់តែធ្វើឲ្យក្រុមក្មេងស្ទាវខាងលើខឹង ក៏បើករថយន្តដេញតាមបុករថយន្តរបស់គាត់ បណ្តាលឲ្យរថយន្តបែកកញ្ចក់ទាំងមុខទាំងក្រោយរងការខូចខាតហើយបែរជាក្រុមក្មេងស្ទាវទាំងនោះ ចុះពីលើរថយន្តព្រួតវាយមកលើជនរងគ្រោះថែមទៀត បណ្តាលឲ្យរងរបួសបែកចិញ្ចើមហូរឈាមពេញអាវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួចក្រុមបង្ក នាំគ្នាបើករថយន្តចេញពីបាត់តែម្តង ទើបសមត្ថកិច្ចចុះមកដល់៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់