ថៃៈ មន្ត្រីសុខាភិបាលថៃ នៅថ្ងៃពុធនេះ បាននិយាយថា ខ្លួនបានរកឃើញការរីករាលដាលនៃជំងឺ Zika ចំនួន៣៣ករណី នៅទូទាំងប្រទេស ដែលជំងឺនេះ មានហានិភ័យខ្ពស់ ចំពោះស្ត្រីមានផ្ទៃពោះ។
នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Suwannachai បានឲ្យដឹងថា យុទ្ធនាការសុខភាព បានដាក់ព្រមាន អ្នកធ្វើដំណើរអំពីជំងឺ Zika ដែលកំពុងកើនឡើង អំទ្បុងពេលជនជាតិថៃជាច្រើន បាននាំគ្នាទៅទីក្រុងបាងកក ដើម្ចូលបីរួមក្នុងសកម្មភាព កាន់ទុក្ខថ្នាក់ជាតិសម្រាប់ព្រះមហាក្សត្រ Bhumibol Adulyadej ដែលបានចួលទិវង្គតកាលពីថ្ងៃទី ១៣ ខែតុលា។
ថៃបានក្លាយជាប្រទេសដំបូងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងខែកញ្ញា ដែលមានករណីជំងឺ Zika លើទារកម្នាក់ ដោយកើតមកមានក្បាលតូចខុសពីធម្មតា។
សូមជំរាបថា Zika ជាជំងឺដែលឆ្លងតាមរយៈមូសខាំ ដែលបានផ្ទុះឡើងដំបូងនៅតំបន់អាមេរិកឡាទីន ហើយជំងឺនេះ គ្រោះថ្នាក់ចំពោះកុមារ និង ស្រ្តីមានផ្ទៃពោះ៕
មតិយោបល់