ក្រចេះ: កម្លាំងវរការពារព្រំដែនគោក៦១៩ បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ពាក់ព័ន្ធករណីក្លែងខ្លួនជាកម្លាំងប៉ូលិសក្រសួងមហាផ្ទៃ ដើម្បីជំរិតទារប្រាក់ពីម៉ូតូ និងឡានដឹកឈើកូនក្រឡឹង នៅចំណុចគីឡូម៉ែត្រ៨៨ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៩និង៣០នាទីយប់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ វ៉ាន់ វាសនា ភេទប្រុស អាយុ២២ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ឯក គ្មានអត្តលេខ) ទី២.ឈ្មោះ វ៉ាន់ សង្ហា ភេទប្រុស អាយុ២០ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី គ្មានអត្តលេខ) ទី៣.ឈ្មោះ ម៉ៅ ជីវ៉ា ភេទប្រុស អាយុ២០ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី គ្មានអត្តលេខ)។ អ្នកទាំង៣រស់នៅភូមិល្វា ឃុំកំពង់ឫស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង។ ទី៤.ឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី គ្មានអត្តលេខ) រស់នៅភូមិព្រែកពោធិ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទី៥.ឈ្មោះ ប៉ុន សត្ត្រា ភេទប្រុស អាយុ២៦ឆ្នាំ (ពាក់ឯកសណ្ឋានថ្នាក់អនុសេនីយ៍ត្រី គ្មានអត្តលេខ) រស់នៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង និងទី៦.ឈ្មោះ កាច ប៊ុនលី ភេទប្រុស អាយុ២០ឆ្នាំ (ពាក់ឯកសណ្ឋានស៊ីវិល ជាអ្នកបើកបរ) រស់នៅភូមិពោន ឃុំត្រពាំងសាលា ស្រុកបន្ទាយមាស ខេត្តកំពត រួមជាមួយរថយន្តចំនួន២គ្រឿង ទី១. ម៉ាក Hilander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល 2-0089 (មានLogo នគរបាលក្រសួងមហាផ្ទៃនៅនឹងទ្វារ) និងទី២.ម៉ាក Toyota Corola ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2H-0403 (មានLogo នគរបាលក្រសួងមហាផ្ទៃនៅនឹងទ្វារ)។
ក្រោយពេលសួរចម្លើយរួច ជនសង្ស័យទាំង៦នាក់បានឆ្លើយសារភាពថា ពួកគេមិនមែនជាកម្លាំងប៉ូលិសឡើយ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត៕
មតិយោបល់