ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យុទ្ឋនាការចែកទឹក ត្រូវបន្តធ្វើទូទាំងប្រទេស រួមទាំងការជីកអណ្តូងថ្មី ស្តារអណ្តូងចាស់ ជីកស្រះថ្មី ស្តារស្រះចាស់ ជីកប្រឡាយថ្មី និងស្តារប្រឡាយចាស់

ភ្នំពេញ: យោងតាមបណ្តាញសង្គមហ្វេសបុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ថា “ខ្ញុំសូមអំពាវនាវ និងបញ្ជាក់បន្ថែមអំពីដំណើរការក្តៅគគុកនៃយុទ្ឋនាការចែកចាយទឹកជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះទឹកទទួលទាន គឺត្រូវបន្តធ្វើនៅទូទាំងប្រទេស រួមទាំងការជីកអណ្តូងថ្មី ស្តារអណ្តូងចាស់ ជីកស្រះថ្មី ស្តារស្រះចាស់ និងជីកប្រឡាយថ្មី ស្តារប្រឡាយចាស់ដើម្បីប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់ រដូវកាល។ ចំពោះទីតាំងដែលមានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ គឺយកទីតាំងនោះសម្រាប់ចែកចាយបន្តទៅតាមផ្ទះឬទីកន្លែងណាដែលខ្វះទឹកប្រើប្រាស់ដូចជាសាលារៀនជាដើម។

ចំពោះការជីកអណ្តូង និងស្រះគឺជីកឲ្យជ្រៅជាងដង្ហើមទឹក ហើយសូមបន្តជីកស្រះ និងអណ្តូងឲ្យបានច្រើនថែមទៀត។ បើមានប្រជាពលរដ្ឋបាក់រលំផ្ទះគឺត្រូវដោះស្រាយជួយជួសជុលសាងសង់ឡើងវិញឲ្យបានលឿនជាបន្ទាន់ ដើម្បីបងប្អូនមានជម្រកស្នាក់នៅឡើងវិញ។ ការផ្លាស់ប្តូរបម្រែបម្រួលធាតុអាកាសពិភពលោកគឺធ្វើឲ្យមានគ្រោះធម្មជាតិកើតឡើងពាសពិភពលោក។ នេះជាគ្រោះធម្ម ជាតិដែលមិនធ្លាប់កើតឡើងជាង១០០ ឆ្នាំមកនេះ មិនថាតែកម្ពុជាទេ គឺកើតឡើងនៅលើពិភពលោកតែ ម្តងដែលយើងត្រូវរួមគ្នាដោះ ស្រាយ។

ខ្ញុំសូមបញ្ជាក់បន្ថែមសារជាថ្មី សូមក្រសួងផ្អាកការប្រជុំនៅភ្នំពេញ គឺត្រូវចុះទៅតាមខេត្តដើម្បីជួយប្រជាពលរដ្ឋកំពុងត្រូវការទឹក ជាពិសេសអភិបាលខេត្តត្រូវតែស្ថិតប្រចាំការនៅក្នុងខេត្ត។ តែបើមានកិច្ចប្រជុំចាំបាច់គឺអភិបាលរងឬក្រុមប្រឹក្សាខេត្តអាចមកចូលរួមប្រជុំនៅភ្នំពេញបាន។ បញ្ហាអត់ទឹកនេះគឺមិនមែនតូចតាចធម្មតានោះទេតែវាជាគ្រោះមហន្តរាយដ៏ធំមួយដែលត្រូវប្រមូលផ្តុំកម្លាំងដើម្បីដោះស្រាយ។

ខ្ញុំសូមអរគុណសារជាថ្មីដល់ក្រុមហ៊ុនឯកជន សប្បុរសជនទាំងឡាយ និងអាជ្ញាធរ កាកបាទក្រហម ព្រមទាំងយុវជនស្ម័គ្រចិត្តដែលបាន និងកំពុងយកចិត្តទុកដាក់ជួយផ្តល់ទឹក ជីកនិងស្តារស្រះ អណ្តូង និងជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋ៕”

13124943_1007416722640158_2656302225058751616_n

13092016_1007417402640090_424795954020074910_n 13094211_1007417385973425_4401110407616102068_n 13151734_1007417372640093_1026052286218276925_n 13139176_1007417322640098_8572763278373829565_n 13103454_1007417309306766_3624991578547246431_n 13124868_1007417295973434_7265829673536365185_n 13164387_1007417275973436_941143917248049896_n 13087510_1007417212640109_2688834314312187188_n 13103291_1007417199306777_6453513139891052935_n 13095881_1007417179306779_7391176658955286658_n 13133360_1007417142640116_2518131516744479203_n 13083163_1007417085973455_7055816672439828005_n 13100755_1007417069306790_8267228442729957578_n 13096143_1007417052640125_3906152724397139169_n 13133399_1007417029306794_1073701752143176779_n 13087842_1007417015973462_31186487277368980_n 13118942_1007416982640132_6061014755692440255_n 13139083_1007416962640134_3802612548931716360_n 13096252_1007416919306805_6124481523416670701_n 13133303_1007416909306806_6875003869915549641_n 13102840_1007416892640141_3074713005245080192_n 13133127_1007416875973476_1402775716860948856_n 13124734_1007416819306815_3488173211107411912_n 13083118_1007416805973483_82923068924395306_n 13096339_1007416792640151_3912889271749375153_n 13083087_1007416779306819_412225551918684295_n 13095996_1007416752640155_8241949615280758272_n 13133402_1007416745973489_7717408664113388123_n 13138860_1007416725973491_3421183902639861561_n

មតិយោបល់