ព័ត៌មានកីឡា

Ronaldo ពាក់ស៊ីម៉ង់ព្យាបាលរបួស សង្ឃឹមបានចូលលេងបើករដូវកាលថ្មី

កីឡាករ Cristiano Ronaldo កំពុងតែលំហែរកាយបន្ទាប់ពីជួយព័រទុយហ្គាល់លើកពាន Euro ហើយក៏ជាពេលដែលរូបគេត្រូវព្យាបាលរបួសជង្គង់ឱ្យជាសះស្បើយឆាប់ៗ ដើម្បីបានជួយក្រុម Real Madrid លេងពាន UEFA Super Cup ជាមួយ Sevilla នៅខែក្រោយផងដែរ។

Real Madrid នឹងត្រូវប្រកួតដណ្ដើមពានរង្វាន់ UEFA Super Cup ជាមួយក្រុម Sevilla នៅពេលខាងមុខនេះហើយ។ ខណ:ដែលកីឡាករ Real Madrid មួយចំនួននៅសម្រាកលំហែរកាយនៅឡើយទេ បន្ទាប់ពីពួកគេលេងពានរង្វាន់ Euro ឱ្យជម្រើសជាតិរួចមក។ អ្វីដែលគេកាន់តែកត់សម្គាល់ថែមទៀតនោះ Ronaldo ដែលជាកីឡាករមិនអាចខ្វះបានរបស់អធិរាជស ក៏កំពុងតែព្យាបាលរបួសជង្គង់របស់ខ្លួនឱ្យជាទាន់ពេលវេលាផងដែរ។

36613E1C00000578-3695346-image-m-31_1468835876905

Ronaldoបានរងរបួសជង្គង់ធ្ងន់ធ្ងរអំឡុងពេលលេងផ្ដាច់ព្រ័ត្រពានរង្វាន់ Euro ពោលគឺបានប៉ះគ្នាជាមួយកីឡាករ Payet ដែលធ្វើឱ្យរូបគេរងរបួសខ្លាំងមិនអាចចូលលេងបន្ដបាន។ របួសនេះដែរ ត្រូវបានគេរំពឹងថានឹងប្រើរយ:ពេលយូរទើបអាចជាសះស្បើយបាន។ យ៉ាងណាមិញ បើយើងក្រឡែកទៅមើល Ronaldo វិញ រូបគេបានព្យាយាមព្យាបាលរបួសនេះខ្លាំងណាស់ ពោលគឺសូម្បីតែពេលសម្រាកលំហែរកាយក៏ត្រូវព្យាបាលរបួសនេះដែរ។

សូមបញ្ជាក់ថារបួសដាច់សរសៃរជង្គង់នេះ គ្រូពេទ្យបានបញ្ជាក់ថាកីឡាករវ័យ៣១ឆ្នាំរូបនេះនឹងត្រូវសម្រាកជាច្រើនខែ ទើបអាចចូលលេងដូចដើមវិញបាន ខណ:ដែលសាមីខ្លួនបញ្ជាក់ថារូបគេនឹងប្រើពេលខ្លីបំផុតដើម្បីឆាប់បានចូលលេង មិនឱ្យដូចសម្ដីពេទ្យឡើយ៕

36613D9B00000578-3695346-image-m-25_1468835804942 36613D3F00000578-3695346-image-m-23_146883578955836613CD400000578-3695346-image-m-11_1468835675058
36613D9700000578-3695346-image-a-24_1468835797389

មតិយោបល់