ព័ត៌មានកីឡា

Dortmund ឈ្នះពានរង្វាន់ DFB Cup

ក្រុមជើងខ្លាំងអាឡឺម៉ង់ Dortmund បសនឈ្នះពាន DFB Cup ក្នុងឆ្នាំនេះ ក្រោយឈ្នះក្រុមប្រជែង Frankfurt នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់មិញនេះ។

នេះគឺជាពានទី ១ ហើយក្នុងឆ្នាំនេះ ដែលក្រុម Dortmund បានឈ្នះ បន្ទាប់ពីការបញ្ចប់រដូវកាលមិនបានល្អដូចរដូវកាលមុន។ Dortmund បានយកឈ្នះលើក្រុម Frankfurt យ៉ាងប្រផាប់ប្រភីង ក្នុងលទ្ធផល ២ទល់១ តាមរយ:ការស៊ុតបញ្ចូលទីរបស់កីឡាករ Dembele នៅនាទីទី ៨ និងការស៊ុតបាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី ៦៩ ដោយកីឡាករខ្សែប្រយុទ្ធ Aubemayang ។ ចំណែកក្រុម Frankfort វិញអាចរកបានត្រឹម ១ គ្រាប់វិញប៉ុណ្ណោះ ដោយកីឡាករ Rebic នៅនាទីទី ២៩។

នេះគឺជាលើកទី ៤ហើយដែលក្រុម Dortmund បានឈ្នះពាន DFB Cup នេះ ហើយវាក៍ជាឱកាសពិសេសមួយ ដែលក្រុមអាចដណ្តើមយកបានពាន១ សម្រាប់ក្លិបនៅឆ្នាំនេះផងដែរ។

មតិយោបល់