ក្រុមប៉ូលិសអន្តរជាតិបានបើកវិធានការ២ដើម្បីទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់ ដោយប្រមូលមនុស្សបានជាង៤ពាន់នាក់។
វិធានការចាប់ខ្លួននោះដែរ រួមមានទីមួយ Operation SOGA VI ដែលជាយុទ្ធសាស្ត្រចុះទៅចាប់ខ្លួនដោយផ្ទាល់តែម្ដងនៅតាមប្រទេសនានាដូចជាចិន បារាំង ក្រិក អ៊ីតាលី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាមជាដើម។ ដោយការចុះចាប់នោះគឺធ្វើឡើងដោយប៉ូលិសអន្តរជាតិ ហើយអ្នកដែលត្រូវចាប់ខ្លួនសុទ្ធតែអ្នកមានអំណាចអាចក្រឡុកការប្រកួតបាន។
ចំណែកឯវិធានការមួយទៀតគឺឱ្យឈ្មោះថា Aces សំដៅទៅលើការភ្នាល់ខុសច្បាប់តាម Online តាម Website នានា ដែលមិនបានចុះបញ្ជីត្រឹមត្រូវ។ ការអនុវត្តន៍វិធានការនេះធ្វើឡើងនៅប្រទេសកម្ពុជា កូរ៉េខាងត្បូង ហ្វីលីពីន ថៃ និងវៀតណាម។
ប្រាក់ជាង១០លានផោនត្រូវប្រមូលបានភ្លាមៗនៅនឹងកន្លែង សម្រាប់ការអនុវត្តវិធានការទាំង២ខាងលើនេះ ខណៈដែលប៉ូលិសអន្តរជាតិបានបញ្ជាក់ថាការភ្នាល់ខុសច្បាប់នេះអាចមានទំហំទឹកប្រាក់ដល់ទៅ៥០០លានផោនឯណោះ នៅអំឡុងពេលព្រឹត្តិការណ៍ Euro 2016 នៅបារាំងនេះ។ ចំណែកឯណោះអ្នកដែលត្រូវចាប់ខ្លួនវិញ អាចមានច្រើនជាង៤ពាន់នាក់៕
មតិយោបល់