ព័ត៌មានកីឡា

Ronaldo ពាក់ស៊ីម៉ង់ព្យាបាលរបួស សង្ឃឹមបានចូលលេងបើករដូវកាលថ្មី

កីឡាករ Cristiano Ronaldo កំពុងតែលំហែរកាយបន្ទាប់ពីជួយព័រទុយហ្គាល់លើកពាន Euro ហើយក៏ជាពេលដែលរូបគេត្រូវព្យាបាលរបួសជង្គង់ឱ្យជាសះស្បើយឆាប់ៗ ដើម្បីបានជួយក្រុម Real Madrid លេងពាន UEFA Super Cup ជាមួយ Sevilla នៅខែក្រោយផងដែរ។

Real Madrid នឹងត្រូវប្រកួតដណ្ដើមពានរង្វាន់ UEFA Super Cup ជាមួយក្រុម Sevilla នៅពេលខាងមុខនេះហើយ។ ខណៈដែលកីឡាករ Real Madrid មួយចំនួននៅសម្រាកលំហែរកាយនៅឡើយទេ បន្ទាប់ពីពួកគេលេងពានរង្វាន់ Euro ឱ្យជម្រើសជាតិរួចមក។ អ្វីដែលគេកាន់តែកត់សម្គាល់ថែមទៀតនោះ Ronaldo ដែលជាកីឡាករមិនអាចខ្វះបានរបស់អធិរាជស ក៏កំពុងតែព្យាបាលរបួសជង្គង់របស់ខ្លួនឱ្យជាទាន់ពេលវេលាផងដែរ។

36613E1C00000578-3695346-image-m-31_1468835876905

Ronaldoបានរងរបួសជង្គង់ធ្ងន់ធ្ងរអំឡុងពេលលេងផ្ដាច់ព្រ័ត្រពានរង្វាន់ Euro ពោលគឺបានប៉ះគ្នាជាមួយកីឡាករ Payet ដែលធ្វើឱ្យរូបគេរងរបួសខ្លាំងមិនអាចចូលលេងបន្ដបាន។ របួសនេះដែរ ត្រូវបានគេរំពឹងថានឹងប្រើរយៈពេលយូរទើបអាចជាសះស្បើយបាន។ យ៉ាងណាមិញ បើយើងក្រឡែកទៅមើល Ronaldo វិញ រូបគេបានព្យាយាមព្យាបាលរបួសនេះខ្លាំងណាស់ ពោលគឺសូម្បីតែពេលសម្រាកលំហែរកាយក៏ត្រូវព្យាបាលរបួសនេះដែរ។

សូមបញ្ជាក់ថារបួសដាច់សរសៃរជង្គង់នេះ គ្រូពេទ្យបានបញ្ជាក់ថាកីឡាករវ័យ៣១ឆ្នាំរូបនេះនឹងត្រូវសម្រាកជាច្រើនខែ ទើបអាចចូលលេងដូចដើមវិញបាន ខណៈដែលសាមីខ្លួនបញ្ជាក់ថារូបគេនឹងប្រើពេលខ្លីបំផុតដើម្បីឆាប់បានចូលលេង មិនឱ្យដូចសម្ដីពេទ្យឡើយ៕

36613D9B00000578-3695346-image-m-25_1468835804942 36613D3F00000578-3695346-image-m-23_146883578955836613CD400000578-3695346-image-m-11_1468835675058
36613D9700000578-3695346-image-a-24_1468835797389

មតិយោបល់