ព័ត៌មានកីឡា

Mourinho បង្ហាញឈ្មោះកីឡាករ៣នាក់ល្អបំផុតលើលោក អត់មាន Ronaldo

លោក Jose Mourinho បានប្រាប់ឈ្មោះកីឡាករ៣នាក់ដែលខ្លួនគិតថាល្អជាងគេលើលោកនេះ គឺ Lionel Messi , Diego Maradona និង Pele ដោយមិនមានឈ្មោះអតីតកូនក្រុមរបស់ខ្លួន Cristiano Ronaldo នោះទេ ។

គ្រូបង្វឹកក្រុម Man Utd រូបនេះ បានប្រាប់ទៅ Express កាលពីពេលកន្លងទៅនេះថា៖ “សម្រាប់ខ្ញុំ កីឡាករល្អជាងគេទាំង៣នាក់នៅលើលោកនេះ គឺ Messi Pele និង Maradona”។ ចំពោះសំនួរដែលសួរថាចុះកីឡាករ Zlatan ដែលលោកទើបតែចុះកុងត្រា តើនៅលេខរៀងទីប៉ុន្មាន ? លោក Mourinho បានត្រឹមតែនិយាយថាខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះ អាចជួយក្រុមបានច្រើន ហើយជាកីឡាករល្អជាងគេម្នាក់។

អ្វីដែលកាន់តែប្លែកមួយទៀត ៣នាក់ដែលល្អជាងគេលើលោកសម្រាប់ Mourinho គឺមិនមានវត្តមានរបស់ Ronaldo នោះទេ បើទោះបីជាកីឡាកររូបនេះធ្លាប់ជាកូនក្រុមរបស់លោកនៅក្លឹប Real Madrid ក៏ដោយ។ នេះសបញ្ជាក់ថាអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ខាងលើជ្រើសរើសកីឡាករល្អជាងគេចេញពីចិត្តផ្ទាល់ ដោយមិនមានប្រកាន់ថាជាកូនក្រុមរបស់ខ្លួនឡើយ៕0810188001464286617_filepickerpele
335888-diego-maradona

មតិយោបល់