ព័ត៌មានកីឡា

Real Madrid ចាប់អារម្មណ៍ ខ្សែប្រយុទ្ធអាឡឺម៉ង់មួយរូប​ទៀត

ក្រុមស្តេចស​ Real Madrid កំពុងតែផ្តោតយ៉ាងខ្លាំងទៅ​លើការនាំយកខ្សែប្រយុទ្ធចំណូលថ្មី បន្ថែមដើម្បីយកមក​ពង្រឹងក្លិប បន្ទាប់ពីក្លិបយក្សអេស្ប៉ាញមួយនេះ មាមវិបត្តិ​តំ​បន់ប្រយុទ្ធនាពេលបច្ចុប្បន្ននេះ។

បើតាមការចុះផ្សាយរបស់ Marca បានឲ្យដឹងថា ក្រុម Real Madrid បានសម្លឹងឃើញខ្សែប្រយុទ្ធអាឡឺម៉ង់​របស់ក្រុម RB Leipzig គឺកីឡាករ Timo Werner ។ ជាការពិតណាស់ មកទល់ពេលនេះ Real Madrid បានសម្លឹងឃើញ ខ្សែប្រយុទ្ធច្រើនណាស់ ដែលក្នុងនោះរួម​មាន Sergio Aguero, Harry Kane, Edinson Cavani , Neymar និងចុងក្រោយនេះ គឺ Timo Werner ។ យ៉ាងណាវិញ ខ្សែប្រយុទ្ធប៉ុន្មានខាងលើនេះ មិនមែនមានន័យថា ក្រុម Real Madrid នឹងទិញយកទាំងអស់ឡើយ គឺ Real Madrid នឹងទិញយតែម្នាក់ឡើយ ក្នុងចំណោមកីឡាករទាំង៥ ខាងលើនេះ ព្រោះថា សម្រាប់ខ្សែប្រយុទ្ធ ដែល Real មិនមានគម្រោងលក់ចេញ នៅមាន៣រូបស្រាប់ហើយ គឺ Cristiano Ronaldo, Karim Benzema និ Borja Maryoral ។

ក្នុងនោះដែរ ការចាប់អារម្មណ៍លើ Timo Werner នេះដែរ ដោយសារតែ Real Madrid បានមើលឃើញពីការលេងឡើងជើងយ៉ាងល្អ របស់ខ្សែប្រយុទ្ធអាឡឺម៉ង់រូបនេះ។ ម្យ៉ាងវិញទៀតនោះ Werner កាលពីរដូវកាលមុន បានជួយឲ្យ RB Leipzig រងជើងឯក Bundesliga បន្ទាប់ពីទើបប្រមូតឡើងពីលីគទី២ មក ខណ:រដូវកាលនេះ Werner នៅតែរក្សាទម្រង់លេងយ៉ាងល្អដដែល។ ក៍ប៉ុន្តែ នេះគ្រាន់តែជាការបង្ហាញនូវការចាប់អារម្មណ៍ប៉ុណ្ណោះ ព្រោះថា ខែមករាខាងមុខនេះ ទើបដឹងច្បាស់ថា ក្រុម Real Madrid នឹងនាំយកកីឡាកររូបណា ឬត្រូវរង់ចាំរហូតដល់​រដូវកាលក្រោយនោះ ស្របពេលដែលលោក Florentino Perez ធ្លាប់ឲ្យដឹង កាលពីដើមរដូវកាលកន្លងមកថា Real Madrid នឹងមិននាំយកកីឡាករបន្ថែមនៅរដូវកាលនេះ​ឡើយ។

ដូច្នេះហើយ រង់ចាំមើលថា តើក្រុម Real Madrid នឹងនាំយក Timo Werner ពីក្រុម RB Leipzig ឬក៍នាំយកខ្សែប្រយុទ្ធផ្សេងនោះ ខណ: Liverpool ក៍បង្ហាញចេទនា ចង់បានខ្សែប្រយុទ្ធអាឡឺម៉ង់រូបនេះដែរ។

មតិយោបល់