ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង Mirinae សម្លាប់មនុស្ស ៤ នាក់ និង ៨នាក់ទៀត រងបួសនៅវៀតណាម

វៀតណាមៈ មនុស្ស ៤នាក់ បានស្លាប់ និង ៨នាក់រងរបួស ខណៈដែលម្នាក់ទៀត កំពុងបាត់ខ្លួន ដោយសារព្យុះទីហ្វុង Mirinae វាយប្រហារនៅភាគខាងជើងវៀតណាមកាលពីយប់ថ្ងៃពុធ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។

ភ្នាក់ងារព័ត៌មានកាសែតអនឡាញ ក្នុងស្រុកនៅថ្ងៃសុក្រនេះ បានដកស្រង់សម្តីអាជ្ញាធរ ភាគខាងជើងខេត្ត Nam Dinh ន បានបញ្ជាក់ថា បន្ទាប់ពីព្យុះទីហ្វុង Mirinae វាយប្រហារក្នុងខេត្ត មនុស្សបីនាក់ បានស្លាប់ដោយសារតែបង្គោលភ្លើងដួលរលំ។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ខ្យល់ព្យុះ និងភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ នៅក្នុងរដ្ឋធានីហាណូយប្រទេសវៀតណាម។

គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលព្យុះទីហ្វុងនេះ ផ្ទះជាង ១.៤០០ ខ្នង ត្រូវបានប៉ើងដំបូល និងរងការខូចខាត ហើយដីស្រែជាង ១៩៦.០០០ ហិកតា ព្រមទាំងដីដំណាំជាង ២១.០០០ ហិកតា ត្រូវបានជន់លិចផងដែរ៕

muabaoqlyc_FNRL

មតិយោបល់