ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទីបំផុត ឥណ្ឌូនេស៊ីប្រហារជីវិតទណ្ឌិតបរទេស៤នាក់ បើទោះបីមានការតវ៉ាក៏ដោយ

ឥណ្ឌូនេស៊ី: នៅទីបំផុត ឥណ្ឌូនេស៊ីបានប្រហារជីវិតអ្នកទោសគ្រឿងញៀនចំនួន ៤នាក់ តាមការយៈការបាញ់សម្លាប់ចោលតែម្តង ហើយ៣នាក់​នៅក្នុងចំណោមពួកគេជាជនបរទេស។ ​បន្ទាប់ពីបាញ់សម្លាប់ពួកគេ ក៏មានការថ្កោលទោសយ៉ាងឆាប់រហ័សពីក្រុមសិទ្ធិមនុស្ស ស្របពេលដែល រដ្ឋាភិបាលទីក្រុងហ្សាការតា ជំរុញយុទ្ធនាការរបស់ខ្លួនក្នុងការដាក់ទណ្ឌកម្មដល់ជីវិត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៦នេះ។

ដោយឡែក គេជឿថា អ្នកទោសចំនួន ១០នាក់ផ្សេងទៀត ក៏នឹងបានប្រឈមមុខ​នឹងការបាញ់សម្លាប់ ផងដែរ រួមទាំង ជនជាតិប៉ាគីស្ថាន, ឥណ្ឌានិងហ្ស៊ីមបាវេ ព្រមទាំងឥណ្ឌូនេស៊ី ប៉ុន្តែក្រុមមន្ត្រី បាននិយាយថា ពួកគេនឹងត្រូវប្រហាវជីវិតនៅដំណាក់កាលក្រោយ។

អាជ្ញាធរមិនបានផ្តល់ហេតុផលសម្រាប់ការអនុវត្តដំណាក់កាលក្រោយនោះទេ ប៉ុន្តែពន្ធនាគារនៅលើកោះ ដែល ជាកន្លែងដែលពួកគេត្រូវបានគេរំពឹងថា នឹងត្រូវបានប្រហារជីវិតនៅខាងក្រៅ គ្រាដែលអ្នកទោសប្រហារ ជីវិតជាច្រើននាក់ បានអនុវត្តរួចហើយនោះ។

ការប្រហារជីវិតនោះដែរ ជនជាតិឥណ្ឌូនេស៊ីម្នាក់និងជនជាតិនីហ្សេរីយ៉ា​៣នាក់​ នឹងប្រឈមមុខនឹងការ បាញ់សម្លាប់ចោលផងដែរ។ លើកដំបូងនៅក្នុងប្រទេសនេះ ចាប់តាំងពីខែមេសា ឆ្នាំមុន នៅពេលដែល អាជ្ញាធរ បាន​សម្លាប់អ្នកទោសគ្រឿងញៀន​ចំនួន ៨នាក់ រួមទាំង ជនជាតិអូស្ដ្រាលីពីរនាក់។

លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានការពារយ៉ាងខ្លាំងក្លានៅក្នុងការ បង្កើនការប្រើប្រាស់ នៃការដាក់ទណ្ឌកម្មនេះ ដោយនិយាយថា ប្រទេសឥណ្ឌូនេស៊ី ត្រូវប្រយុទ្ធប្រឆាំងសង្គ្រាមគ្រឿងញៀន និងរត់ពន្ធ ត្រូវតែទទួលទោសមិនអាចលើកលែងបាន។

សូមបញ្ជាក់ថា មិនថាតែនៅប្រទេសឥណ្ឌូនេស៊ីនោះទេ ដែលកំពុងតែប្រយុទ្ធប្រឆាំងទៅនឹងការរត់ពន្ធ និង ជួញដូរគ្រឿងញៀនដ៏ខ្លាំងក្លា ប៉ុន្តែនៅប្រទេសហ្វីលីពីនវិញ លោកប្រធានាធិបតីថ្មី ក៏បានប្តេជ្ញាថា បើសិន នរណាមិនប្រគល់ខ្លួនតាមសំរួបឲ្យសមត្ថិកិច្ចនោះទេ ពេលដែលចាប់ខ្លួនបាននឹងសម្លាប់ចោលដូចគ្នា៕

Indonesia executed

មតិយោបល់